ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាកំប្លែងនាយក្តឹបកំពុងឈឺធ្ងន់ ទ្រុឌទ្រោមខ្លាំង មើលមិនចង់ស្គាល់ ពេលនេះកំពុងខ្វះខាតថវិកា

150


ភ្នំពេញ៖ តារា​កំប្លែង​ជើងចាស់​ដែល​ធ្លាប់​នាំ​សំណើចជូ​នទស្សនិកជន ​សើច​សប្បាយ​ក្អាកក្អាយ គឺនាយ ក្តឹប ​ត្រូវបាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ដោយ​សារ​ជំងឺ​លើស​ឈាម កាល​ពី​ថ្ងៃ​ទី ១៨ ​វិច្ឆិកា ឆ្នាំ ២០១៨​ កន្លង​ទៅ។

ហើយ​ពេល​នេះ​ស្ថាន​ភាព​ជំងឺ​របស់​លោក​កាន់​តែ​ប្រែ​ប្រួល​ខ្លាំង សម្រាន្ត​មិន​លក់ ​គេង​និង​អង្គុយ​មិន​បាន​យូរ ពិសេស​ពិសារ​អាហារ​មិន​សូវ​បាន​ទៀត ធ្វើ​ឲ្យ​លោក​ស្រកសាច់​ខ្លាំង​មែន​ទែន ​មើល​មិន​ចង់​ស្គាល់។

នៅពេលនេះ ស្ថានភាព​ជំងឺ​តារា​កំប្លែង​នាយ​ក្ដឹប កំពុង​សម្រាក​លើ​កន្ទេល​នៅ​ផ្ទះ​ដោយ​ឃើញ​ថា​ ស្រក​សាច់​ ក្រោយ​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ​១​ខែ​ប៉ុណ្ណោះ​។ ​លោក​មាន​ជំងឺ​ច្រើន​មុខ​ដូច​ជា ទឹកក្នុងសួត ជំងឺ​បេះដូង ​ដាច់សរសៃ​ឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន​ ជា​ដើម​។

តារាសម្តែងលោក អ៊ឹម ជីវ៉ា បានសរសេរក្នុងផេកហ្វេសប៊ុកថា
អាណិតតារាកំប្លែងនាយក្តឹបណាស់ ដៃជើងលែងកំរើកខាងឆ្វេង ហៅថាស្លាប់មួយចំហៀងខ្លួន ដោយសាជំងឺលើសឈាម ។
ខ្ញុំបាទបានទៅសួរសុខទុក្ខនាយក្តឹប តារាកំប្លែងប្រចាំក្រុមនាយក្រឹម ដែលមានជំងឺលើសឈាម កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជន ផងដែរ សូមសិល្បករ ទោះបានស្គាល់ឬមិនបានស្គាល់សូមជួយមកលើកទឹកចិត្តគាត់ផងក្នុងនាមជាអ្នកសិល្បៈដូចគ្នា ។
សូមបញ្ជាក់ថា នាយក្តឹបមកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេលជាងមួយអាទិត្យហើយ បន្ទាប់ពីជំងឺលើសឈាមរបស់នាយក្តឹបធ្វើទុកខ្លាំងហើយត្រូវបានក្រុមគ្រួសាបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត។

គួរ​បញ្ជាក់​ថា តារា​កំប្លែង​លោក ឃុន ក្ដឹប ហៅ​នាយ​ក្ដឹប​មាន​វ័យ ៥៨ឆ្នាំ បាន​​ប្រឡូក​លើ​វិថី​សិល្បៈ​ជិត​ ៣០ឆ្នាំ​មក​ហើយ។ នាយ​មាន​កូន​ ៥នាក់ ស្រី៣ និង​ចៅ ៦នាក់។ សេដ្ឋកិច្ច​ក្រុម​គ្រួសារ​ទាំង​មូល គឺ​ពឹង​លើ​តារា​កំប្លែង​រូប​នេះ​ទាំង​ស្រុង ​ខណៈ​ភរិយា​លោក​ជា​អ្នក​លក់​ពោត តែ​បាន​ផ្អាកលក់​ដូរ ​មក​មើលថែ ជំងឺ​ប្ដី​វិញ។ ​

តារាកំប្លែងរូបនេះ ក្នុងសភាពគួរឲ្យអាណិត ដោយលោកកំពុងដាក់សេរ៉ូម សម្រាកនៅនឹងកន្ទេលក្នុងផ្ទះ ។ ពេលនេះគ្រួសាលោកតាក្ដឹបមានទុកជាទម្ងន់ ព្រោះលោកតាក្ដឹប ឈឺធ្ងន់ កំពុងតែសម្រាកព្យាបាលជំងឺ ពេលនេះគ្រួសារលោកតាក្ដឹបកំុងខ្វះខាតថវិកា សូមឲ្យបងប្អូនមេត្តា ជួយដល់ក្រុមគ្រួសារគាត់ផង៕

អត្ថបទដែលជាប់ទាក់ទង