ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង ម៉ាក សែនសូនីតា បង្អួតរាងសិចស៊ីនៅឆ្នេរសមុទ្រកោះរ៉ុង ក្រុងព្រះសីហនុ

226

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ និងជាថៅកែស្រីវ័យក្មេង ម៉ាក សែនសូនីតា ហៅតូតាបាន បង្ហាញរូបថតសិចស៊ីជាច្រើនសន្លឹកធ្វើឲ្យអ្នក គាំទ្រចាប់អារម្មណ៍ខ្លាំងគ្រាដែលនាង បានចេញទៅកម្សាន្តលើកោះរ៉ុងជាមួយគូស្នេហ៍ នៅក្រុងព្រះសីហនុ ។
នៅតាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រីបបូរមាត់សិចស៊ី ម៉ាក់ សែនសូនីតា ឬតូតា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនី យ៉ាងសិចស៊ីស្រៀវស្រាល ខណៈ នាងបានធ្វើដំណើរកម្សាន្ដ ទៅកាន់ឆ្នេរសមុទ្រកោះរ៉ុងជាមួយគូស្នេហ៍ និងក្រុមគ្រួសារនាង។
ការបង្អួតពីសម្រស់ និងរូបរាងដ៏សិចស៊ីរបស់តារាស្រីរូបនេះបានធ្វើឱ្យមហាជន ជាអ្នកគាំទ្រលាន់មាត់​សរសើរនាងនៅក្នុង សារយោបល់ជាច្រើនថា ម៉ាក សែនសូនីតា ហៅ តូតា ពិតជាស្រស់ស្អាត​មិន​ចាញ់​តារា​ បរទេស​ប៉ុន្មាន​ឡើយ និងមានបុរសៗ​មិនតិច​នាក់ទេ​ដែល​ភ្ញាក់ផ្អើល នឹងសម្រស់​របស់​តារា​ស្រីរូបនេះ តែគួរឱ្យស្តាយណាស់ នាងមានគូស្នេហ៍រួចហើយ ។ តូ​តា ធ្លាប់​ប្រាប់ថា​នាង​មិន​ខ្លាច នឹងលេងខ្លួន​សិច​ស៊ី​ទេ​ ព្រោះ​ជាការ​ស្លៀកពាក់ពេលដើរលេង​ជា​លក្ខណៈ​ឯកជន​។​ កន្លងទៅ តូ​តា ធ្លាប់​បានប្រាប់ថា ​នាង​មិន​ខ្វល់​ចំពោះ​ការ​រិៈ​គន់​ទេ ​ព្រោះ​នាង​តុបតែង​ខ្លួន​សិច​ស៊ី​តែ​ក្នុងកម្មវិធី​ក្រៅ​សិល្បៈប៉ុណ្ណោះ ។ ទោះជាយ៉ាងណាងតារាស្រីរូបនេះធ្លាប់បានប្រកាសស្នេហ៍ដោយបើកចំហជាមួយចាងហ្វាងផលិតកម្ម Angkor Picture លោក ប៉ូ វិបុលរូចទៅហើយដែលពួកគេហៅគ្នាថាប្តីប្រពន្ធពេញៗមាត់ទៀតផង៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង