ជជែកគ្នាពីរបាយការណ៍វឌ្ឍនភាពស៊ីហ្គេម២០២៣
ភ្នំពេញ:ពេញមួយព្រឹកថ្ងៃទី២៥ធ្នូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកិច្ចប្រជុំមួយស។ឌិបីរបាយការវឌ្ឍនភាពស៊ីហ្គេម២០២៣ ម្រោអធិបតីភាពលោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងក្រសួងហិរញ្ញវត្ថុ តំណាងសហព័ន្ធជាតិ លោកGunterlange ដែលជាអ្នកឯកទេសរៀបចំព្រឹត្តិការណ៍ប្រកួតជនជាតិអាល្លឺម៉ង់ លោកDiamil អ្នកឯកទេសខាងកីឡាមកពីប្រទេសសេណេហ្គាល់ ។
បើតាមលោកGunterlangeនោះថាដើម្បីបានមេដាយពីស៊ីហ្គេមត្រូវតែ អភិវឌ្ឍន៍កីឡាថ្នាល ។សហព័ន្ធជាអ្នកបង្កើតលទ្ធភាពឯគ្រូ និង កីឡាជាអ្នកធ្វើឲ្យបានសម្រេចក្នុងការដណ្ដើមមេដាយ ។បើតាមការវាយតម្លៃនោះថាមក ទល់ពេលនេះមានតែសហព័ន្ធគុនដាវ សហព័ន្ធបាល់ទាត់ និង សហព័ន្ធកីឡាកាយសម្ព័ន្ធប៉ុណ្ណោះដែលបានរៀបចំផែន
ការមេរយៈពេល២ឆ្នាំមកហើយ ។ ចំពោះសហព័ន្ធដទៃទៀតអ្វីៗទំនងជានៅក្នុងថតតុនៅឡើយទេ ។
លោកDiamilក៏បានអះអាងដែរថាការរៀបចំព្រឹត្តិការណ៍មួយ វាមិនមែនជារឿងសាមញ្ញនោះទេគឺគិតតាំងពីការធ្វើដំណើរ ការហូបចុក ការស្នាក់នៅគឺធ្វើយ៉ាងណាឲ្យបន្ទាប់ពីបញ្ចប់ស៊ីហ្គេម ទៅកម្ពុជានៅរក្សាបានកេរ្តិ៍ឈ្មោះល្អ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថាផែនការមេគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើហើយតាំងពីឆ្នាំ២០១៦តែអ្វីៗបានដំណើរការយឺត ដោយសារតែសាមីសហព័ន្ធមួយចំនួន មិនព្រមសិក្សាពីផែនការមេនោះដើម្បីអភិវឌ្ឍន៍សហព័ន្ធរបស់ខ្លួន ។ផែនការមេជាយុទ្ធសាស្ត្រក្នុងការស្វែង
រកមេដាយហេតុនេះមិនត្រូវទុកវាចោលឡើយ ។
លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានបញ្ជាក់ថា ក្រសួងអប់រំបានធ្វើការកែទម្រង់នៅក្នុងវិស័យកីឡា
ក្នុងនោះមានទាំងការរៀបចំការប្រកួត ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ការកសាងធនធានមនុស្ស ។នៅក្នុងផែនការ
មេបានកំណត់៣៥ប្រភេទកីឡាសម្រាប់ ស៊ីហ្គេមឆ្នាំ២០២៣តែបើប្រភេទកីឡាណាគ្មានសក្ដានុពលត្រូវដកចេញហើយ
អាចជ្រើសរើសប្រភេទកីឡាថ្មីដែលមានសក្ដានុពលមកជំនួសវិញ ។
លោកស សុខាបានបន្ទោសចំពោះសហព័ន្ធខ្លះដែល យកផែនការមេមកទុកចោលក្នុងថតតុហើយមិនព្រម
យកមកមើលតើសហព័ន្ធទាំងនោះរង់ចាំពេល ណាទើបចាប់ផ្ដើមមើលផែនការមេនេះ ។
លោកថោង ខុនបានអះអាងពីការបញ្ជូនកីឡាទៅហ្វឹកហាត់ នៅក្រៅស្រុកដូចជាតំបន់អាស៊ីអាគ្នេយ៍ ឬអាចទៅប្រទេសចិន កូរេ ជប៉ុន ឬអាចប្រទេសនៅអ៍រុបក៏បានដែរឲ្យតែសហព័ន្ធនោះ មានផែនការច្បាស់លាស់ខ្លួនឯងមក។