ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង ឌុ​ច លីដា លេង​ប៉ុន្មានឈុត​អត់អាវក្នុង អ្នកគាំទ្រចង់ឈាមច្រមុះ​

169

ភ្នំពេញ៖ តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាពកញ្ញា ឌុ​ច លីដា ទោះបីជា​វ័យ​របស់​នាង​កាន់តែ​ច្រើនក្តី តែ​សម្រស់វិញ ស្អាត​ឡើងៗ ជាពិសេស​នាង​ នៅតែ​ឈរលំដាប់​ជា​តួឯក​ដ៏​មាន ប្រជាប្រិយភាពមិន​ចាញ់​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ឡើយ។ នៅ​ជិត​បំណាច់​ឆ្នាំ២០១៨ នេះកញ្ញា ឌុ​ច លីដា បាន​លេង​ឈុត​សម្លៀកបំពាក់​យ៉ាង​ស្រស់ស្អាត​ជាច្រើន ជាពិសេស គឺ​ឈុត​សម្លៀកបំពាក់​មួយចំនួន​ ដែល​ចំហ​ដើមទ្រូង បង្ហាញឱ្យ ទស្សនិជនឃើញថា នាង​មិនបាន​ពាក់អាវ​ក្នុង​ទេ ប៉ុន្តែ​មើលទៅ​ពិតជា​ស្រស់ស្អាត​មែន ។​
កន្លងមក កញ្ញាឌុច លីដា មិន​ញញើត​នៅ​ក្នុងការ​ស្លៀកពាក់​សិច​ស៊ី​នោះទេ ពីព្រោះ​ជា​ចំណង​ចំណូលចិត្ត​របស់​នាង គ្រាន់តែ​ការ​ស្លៀកពាក់​នោះ ​គឺ​ទៅតាម​ពេលវេលា និង​តាម​កាលៈទេសៈ ។ ដោយសារ​ឃើញ​ភាពក្លាហាន​របស់​ស្រី​ស្អាត កញ្ញា ឌុ​ច លីដា បានធ្វើឱ្យ​បណ្តា​ក្រុមហ៊ុន​ជាច្រើន​ពេញចិត្ត​ និង ​ហៅ​នាង​ថត​ផ្សាយ​ នៅក្នុងផលិតផល​នានា ដោយឡែក​នៅជិត​បំណាច់​ឆ្នាំ ២០១៨ នេះតារា ឌុ​ច លីដា ទទួលបាន​ការងារ​ថ្មីៗ​ជាច្រើន ស្ទើរតែ​រក​ពេលវេលា​ថត​ពុំបាន ។​ ស្របពេល​ជាមួយនឹង​ភាពលេច​ធ្លោ​នេះ តារា ស្ដែងឌុ​ច លីដា ក៏បាន​បង្ហាញ​រូបភាព​ជាច្រើន​សន្លឹក ដែល​នាង​បាន​ថត​ផ្សាយ​ផលិត ផល​មួយចំនួន តាមរយៈ​រូបភាព​នេះត្រូវបាន​គេ​ចាប់ អារម្មណ៍​ឃើញថា ឌុ​ច លីដា មិនបាន​ពាក់អាវ​ក្នុង​ទេ ។ ថ្វីដ្បិតតែ ឌុ​ច លីដា មិនបាន​ពាក់អាវ​ក្នុង​ក៏ពិតមែន ប៉ុន្តែ​មើលទៅ​នាងនៅតែ​ស្រស់ស្អាត និង គួរឱ្យ​ស្រឡាញ់ រហូត​មានការ​សរសើរ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង