ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសដែលជះស្រាបៀរលើ កញ្ញា ទេព បូព្រឹក្ស បានចេញមុខសុំទោសជាសាធារណៈ , បញ្ចុះថ្លៃសំណងមកត្រឹម​១​ម៉ឺនដុល្លារ

152


ភ្នំពេញ៖ បុរសដែលជាជនបង្ក ជះស្រាបៀរលើកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញមុខសុំទោសជាសាធារណៈ តាមការចង់បានរបស់កញ្ញា ទេព បូព្រឹក្ស ដែលជាជនរងគ្រោះ ខណៈដែលសំណងរដ្ឋប្បវេណីខូចខាតកិត្តិយស បញ្ចុះត្រឹម​១​ម៉ឺនដុល្លារ។

កាលពីវេលាម៉ោង​១០៖០៥នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរស ដែលជាជនបង្កឈ្មោះ ឆេង រស្មី ជះស្រាបៀរទៅលើរូបនាង ខណៈកំពុងចម្រៀងលើឆាក នៅចំណុចភោជនីយដ្ឋានមួយយីហោ «សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលអស់មហាជន ស្ទើរពេញផ្ទៃប្រទេស។

លោកហេង ឡុង បានលើកឡើងថា សង្ឃឹមថាបន្ទាប់ពីរឿងនេះត្រូវបានដោះស្រាយ គឺជាមេរៀនមួយសម្រាប់បងប្អូនដែលតែងតែសេពគ្រឿងស្រវឹង ហើយអាងអំណាចទឹកលុយ មើលងាយស្ត្រីដែលប្រកបការងារពេលយប់ជាដើម សូមកុំភ្លេចថា ពេលខ្លះគ្រាន់តែកំប៉ុងស្រាបៀរគប់ចំកណ្តាលមុខមិនមានរបួសហូរឈាមទេ ប៉ុន្តែជាកិត្តិយសមួយដែលឈឺចាប់មិនធ្លាប់មាន។ ពួកគាត់ជាសិល្បករដែលតែងតែមហាជនគាំទ្រ នៅពេលដែលជួបរឿងរ៉ាវដែលមិនធ្លាប់កើតមាននៅក្នុងជីវិត ប្រហែលជាបងប្អូនមួយចំនួនតូចមិនយល់ពីភាពឈឺចាប់ខ្លោចផ្សាមួយនេះទេ។

ពាក់ព័ន្ធ​នឹងរឿង​ខាងលើ​នេះ​ដែរ​ តារាចម្រៀង​ ទេព​ បូព្រឹក្ស​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹក​ល្អក់​ទី​១​ រួច​រាល់​ហើយ​ដែរ​ ដែលទាមទារ​ជំងឺ​ចិត្ត​ចំនួន​ ១០មុឺនដុល្លា​ ប៉ុន្តែ​មិនទាន់មានដំណោះស្រាយណាមួយលេី​ករណី​មួយនេះ​នៅឡេីយទេ​ គឺកំពុង​តែ​ឋិតនៅការ​ជែកគ្នាផងដែរ។

នៅពេល​នេះដែរ​ តារាចម្រៀង​ដ៏ល្បី​ឈ្មោះ​នៅ​ក្នុង​ផលិត​កម្ម​ រស្មី​ហង្សមាស​ កញ្ញា​ ទេព​ បូព្រឹក្ស​ ក៏​បានចេញមុខធ្វេី​សន្និសីទ​កាសែត​ ចំពោះរឿងរបស់នាង ដែលត្រូវបានរងការ​ប្រមាថ​ដោយ​ជន​សង្ស័យ​ម្នាក់​គប់​កំប៉ុង​ស្រាបៀ​រមកលេីនាង​ ។


;

អត្ថបទដែលជាប់ទាក់ទង