ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពីបាត់មុខពីសិិល្បៈមួយរយៈតារាសម្ដែង នាយ ខេន វិលរកសិល្បៈ ភ្លៀមជាមួយ សឿន ផានផាភួង ភ្លៀម

172

ភ្នំពេញ៖ ក្រោយបាត់មុខពីសិល្បៈមួយរយៈពេលធំ តារាសម្តែងខេន ស្រាប់តែលេចមុខក្នុងវិស័យសម្តែងជាថ្មី ។ វិលមកភ្លាម តារាប្រុសរូបនេះបង្ហាញរូបភាពស្និទ្ធស្នាលប្លែកជាមួយតារាស្រីមានមន្តស្នេហ៍អ្នកនាង សឿន ផាន ផាភួងភ្លាម ។
នាយ ខេន ត្រូវបានគេធ្លាប់ស្គាល់ក្នុងការសម្តែង ភាពយន្តជាច្រើនបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន ។ ដកខ្លួនថយពីការងារ សិល្បៈមួយរយៈ ពេលវែង ស្រាប់តែតារាសម្តែងរូបនេះលេចមុខវិញ ជាមួយនឹងការបង្ហាញ មុខរួមគ្នាបែបស្និទ្ធ្ធស្នាលជាមួយតារាស្រី សឿន ផានផាភួង រហូតធ្វើឲ្យគេលេចចេញការសង្ស័យថា ពួកគេភ្ជាប់ទំនាក់ទំនងលើសពីមិត្តភ័ក្កិ ។ ការសង្ស័យនេះក៏ក្រោយ ពេលដែលតារាស្រីរូបនេះបានផ្តាច់ទំនាក់ទំនង ជាមួយតារាប្រុសក្មេងថ្មីៗនេះ ។ ប្រភពពីអ្នកសិល្បៈលើកឡើងថា ពួកគេទាំងពីរតែ បណ្តើរគ្នាចូលរួមកម្មវិធីតូចធំ ទាំងជាកម្មវិធីរបស់អ្នកក្នុង និងក្រៅចង្កោមសិល្បៈ ហើយពេលខ្លះចូលហាងយប់ៗជ្រៅក៏មាន ។

ទំនាក់ទំនងស្វែងរកការ បញ្ជាក់បន្ថែមមិនទាន់បាននៅឡើយទេ ប៉ុន្តែបើតាមអ្នកជិតដិតពួកគេលើកឡើងថា ពេលនេះពួកគេស្និទ្ធស្នាលគ្នាប្លែកមែន ប៉ុន្តែមិនទាន់លេចចេញសញ្ញា ដែលអាចឲ្យកត់សម្គាល់បាន នៅឡើយទេថាជារឿងស្នេហាប្រុសស្រី ។ ទោះជាយ៉ាងណាពួកគេបានបង្ហាញមុខ រួមគ្នាជាញឹកញាប់ទាំងក្នុងកម្មវិធី និងការងារសម្តែងផ្សេងៗ ។ ប្រភពថាតារាប្រុសរូបនេះទើប នឹងបញ្ចប់ការថតភាពយន្តឲ្យ ផលិតកម្មមហាហង្សរឿង មរតកចុកឈាម ហើយក៏លេចចេញរឿងរ៉ាវ ស្និទ្ធស្នាលគ្នាប្លែកនេះតែម្តង ស្របពេលដែល សឿន ផានផាភួង ទើបនឹងផ្តាច់ចំណងស្នេហ៍តារាស្រស់សង្ហារ សៀង រតនៈនោះ៕

អត្ថបទដែលជាប់ទាក់ទង