ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ឈ្នះនៅជុំទី២សៀវ ង៉ុយ និង ធន អៀងឡៃនឹងជួបគ្នានៅជុំទី៣

115


​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-Cementនាយប់ថ្ងៃទី៣១ធ្នូអ្នកប្រដាល់សៀវ
ប៉ុយក្លិបកងពលធំលេខ២បានយក ឈ្នះអ្នកប្រដាល់កណ្ដាប់ដៃមហាទម្ងន់ពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។
​នៅក្នុងការប្រកួតដែលមានតែ៣ទឹកនោះសៀវ ង៉ុយបានការពារយ៉ាងប្រយ័ត្នប្រយែងចំពោះកណ្ដាប់របស់ភារិន្ទ ។សៀវ ង៉ុយប្រើជើងទាត់បានល្អនិងធ្វើឲ្យភារិន្ ទដួលទៅលើសង្វៀនជាញឹកញាប់ ។ ទោះជាយ៉ាងណាក៏កណ្ដាប់ដៃភារិន្ទបានធ្វើឲ្យសៀវ ង៉ុយរញ្ជួយថ្គាមម្ដងម្កាលដែរ ។
​នៅក្នុងការប្រកួតនេះសៀវ ង៉ុយបានទទួលជ័យជំនះ ដោយប្រផិតប្រផើយប៉ុណ្ណោះ ។ពុទ្ធ ភារិន្ទខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ ឯ សៀវ ង៉ុយគេទទួលបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី៣បន្តទៀត ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិ ប្រើពេលមិនដល់មួយទឹកឡើយផ្ដួលអ្នកប្រដាល់សេក គឹមសាន្ដក្លិបអង្គរមានជ័យខេត្តសៀមរាប ឲ្យសន្លប់ក្រោកលែងរួច ។ ​អៀង ឡៃបានទាត់មួយជើងចំកញ្ចឹង ក គឹមសាន្ដធ្វើឲ្យគឹមសាន្តសន្លប់ក្រោកលែងរួចតែម្ដង ។គឹមសាន្តហាលអាវត្រឹមនេះ ក្នុងខណៈដែលធន អៀងឡៃមានកៅអីសម្រាប់ប្រកួតបន្ត នៅជុំទី៣នោះ ។ពេលនេះមានអ្នកប្រដាល់៤រូបហើយដែល ហាលអាវនៅជុំទី២ហើយក័មានអ្នកប្រដាល់៤រូបដែរ ដែលបានកក់កៅអីសម្រាប់ប្រកួតនៅជុំទី៣បន្តទៀត ហើយនៅជុំទី៣ធន អៀងឡៃត្រូវតស៊ូជាមួយសៀវ ង៉ុយ ។

​ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងប្រកួតបានត្រឹមស្មើពិន្ទុ ជាមួយអ្នកប្រដាល់ថៃស៊ុប ភើ(Supper) ។
​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការន៍ពានរង្វាន់វិញនោះយ៉ុន ដារ័ត្នក្លិបតាឡីដំរីមានរិទ្ធប្រកួតចាញ់ អ្នកប្រដាល់ចេង គាក្លិបពន្លឺវិបុលដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង