ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធរៀបចំផែនការ រំកិលមួយទៀត សម្រាប់ឆ្នាំ២០២៣

135

​ភ្នំពេញ: សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រកាសពីការរៀបចំ នូវផែនការរំកិលមួយទៀត ដែលជាផែនការត្រៀមខ្លួន សម្រាប់២០២៣ ក្នុងខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ឲ្យ្ទះស៊ីហ្គេមលើកទី៣២ ។

​កាយសម្ព័ន្ធបានរៀបចំផែនការ មេរបស់ខ្លួន សម្រាប់ស៊ីហ្គេមតាំងពីឆ្នាំ២០១៦មកម្ល៉េះ បន្ទាប់ពីរៀបចំខ្លួនបាន២ឆ្នាំមកហើយនោះ អ្វីៗហាក់មានការប្រែប្រួល ល្អច្រើនពិសេសកីឡាករ-កីឡាការិនី ថ្នាលវ័យក្មេង ។

​លោកណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកឆ្នាំ២០១៩ ជាឆ្នាំពិសេសដែលក្នុងនោះការប្រកួតមានច្រើន ដែលក្នុងនោះសហព័ន្ធក៏ត្រូវបង្កើនសមត្ថភាព ដល់គ្រូបង្វឹក និង ចៅក្រមកម្រិតអន្តរជាតិរបស់ខ្លួន ឲ្យឡើងមួយកម្រិតទៀត ។

​គ្រូបង្វឹកកម្រិតអន្តរជាតិ របស់កម្ពុជា ស្ថិតក្នុងលំដាប់ទី២(Level-2)ហើយនៅឆ្នាំ២០១៩នេះ សហព័ន្ធនឹងបញ្ជូនគេឲ្យទៅបន្តការសិក្សា ដើម្បីបង្កើនសមត្ថភាព ឲ្យដល់កម្រិតទី៣(Level-3) ។សម្រាប់ចៅក្រម អន្តរជាតិរបស់កម្ពុជា ទោះបីមានចំនួនតិចក៏ពិតមែន តែគេជាចៅក្រមមានគុណភាព កម្រិតខ្ពស់ដែលចេញទៅបំពេញការងារ ជាចៅក្រមអន្តរជាតិនៅក្រៅប្រទេសជាញឹកញាប់ ។

​ឆ្នាំ២០១៩សម្រាប់ក្នុងស្រុកមានការប្រកួតជើងឯកជាតិ ការប្រកួតពានរង្វាន់លោកថោង ខុននោះក៏នៅមាន ការប្រកួតជើងឯកអាស៊ី ជើងឯកអាស៊ីអាគ្នេយ៍ (អាស៊ាន)ពិសេស កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ។

ឆ្នាំ២០១៨កាយសម្ព័ន្ធ ប្រមូលផ្ដុំកីឡាករ-កីឡាការិនីថ្នាលចំនួន១០រូបតែសម្រាប់ឆ្នាំ២០១៩នេះ លោកអគ្គលេខាធិការនឹងសុំ ទៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាសុំបន្ថែមកីឡាការិនីចំនួន២រូបទៀត ។

​លោកអគ្គលេខាធិការរូបនេះ ទទួលស្គាល់ថាកីឡាកាយសម្ព័ន្ធ ពិតជាលំបាក រកមេដាយណាស់ ។ យ៉ាងយូរបំផុត ក្នុងរវាងខែមីនាឆ្នាំ២០១៩នេះ សហព័ន្ធរបស់លោកនឹងបញ្ជូនអត្តពលិក វ័យក្មេងចំនួន២រូប ទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិន ។ ពួកគេនឹងហ្វឹកហាត់ នៅទីនោះរហូតដល់ការប្រកួតនកីឡាស៊ីហ្គេម មកដល់ហើយពួកគេនឹងមិនត្រឡប់ មកកម្ពុជាវិញឡើយ គឺទៅចូលរួមស៊ីហ្គេមនៅប្រទេសហ្វីលីពីនតែម្ដង ។ ចប់ការប្រកួតកីឡាស៊ីហ្គេមទើបពួកគេ ត្រឡប់មកស្រុកខ្មែរវិញ ។

​សូមបញ្ជាក់ថា កីឡាកាយសម្ព័ន្ធ គឺជាប្រភេទកីឡាមួយដែលពិសេសជាងគេត្រង់ថា ទោះបីផុតរដូវប្រមូលផ្ដុំ ក៏ប្រភេទកីឡាមួយនេះ នៅតែបន្តប្រមូលផ្ដុំ ដោយសាមីសហព័ន្ធខ្លួនឯងជាអ្នកចិញ្ចឹម ។ ពាក់ព័ន្ធជាមួយករណីនេះលោកណយ ផាណាពន្យល់ថា ប្រសិនបើផុត រដូវប្រមូលផ្ដុំសហព័ន្ធរំសាយពួកគេនោះ នៅពេលប្រមូលផ្ដុំមកវិញ ពួកគេនឹងក្លាយជាកីឡាករ-កីឡាការិនី ថ្មីហេតុនេះ សហព័ន្ធសម្រេចមិនរំសាយពួកគេឡើយ ។

​កាយសម្ព័ន្ធនៅទូទាំងប្រទេស មានក្លិបចំនួន៩ដែលក្លិបទាំងអស់ សុទ្ធខ្វះសម្ភារៈហ្វឹកហាត់ ។សម្ភារៈហ្វឹកហាត់មានតម្លៃខ្ពស់ ហើយប្រសិនបើសហព័ន្ធ សុំគេបានយកទៅផ្ដល់ឲ្យក្លិបនោះ ក៏លំបាកដែរព្រោះគ្មាន កន្លែងរៀបចំ ។ ទីកន្លែងហាត់កាយសម្ព័ន្ធ មិនអាចមានតែរាំងនប្រក់សង្កសីអាចហាត់បាននោះទេនតែត្រូវមានជញ្ជាំង និងកន្លែងរៀបចំទុកដាក់សម្ភារៈ ហ្វឹកហាត់ឲ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង