ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងលោក ប៉ែន ចំរ៉ុង ហ៊ាននិយាយពាក្យចំហកដាក់អតីត គូស្នេហ៍១គូរ ថាមិនបាច់រៀបការត្រឹមសែព្រែនទុកលុយទិញឡាន និងផ្ទះប្រសើរជាង

187

ភ្នំពេញ៖ ពិធីករ​សម្បូរវោហារស័ព្ទមិនចេះរីងស្ងួត ប៉ែន​ ចំរ៉ុង ដែលធ្លាប់មានឈ្មោះជាប្តីឥតខាន់ស្លាជាមួយកូនថៅកែមហាហង្ស ភិនសុដាលីស កាលពីប្រមាណ​ ៤ឆ្នាំមុននោះ ថ្មីៗនេះបាន
បានប្រើពាក្យដោយប្រើពាក្យក្នុងការ ភ្ញាក់ផ្អើលនឹងគូស្នេហ៍មួយគូ​សម្រេចចិត្តមិនរៀបការ សុខ ចិត្ត សែព្រែន ​ត្រឹមតែចាស់ទុំទាំងសងខាងដឹងឮសន្មត់គ្នាជាប្តីប្រពន្ធជាការស្រេច បង្កឲ្យមហាជនមានការងឿងឆ្ងល់ថាក្រែងគ្រួសារអ្នកទាំង២ខ្វះខាត តែបើសម្លឹងមើលផ្ទះ ការស្លៀកពាក់វិញគ្រួសារអ្នកទាំង ២មិនក្រនោះទេទើបលេចមុខប្រភពអះអាងថា៖ គេមិនក្រទេ តែគេខ្ជិលការ សុខចិត្តទុកលុយទិញឡាន និងផ្ទះនៅប្រសើរជាង។
ការភ្ញាក់ផ្អើលរបស់តារាសម្តែង ប៉ែន​ ចំរ៉ុង មិនបានរំ លេចពាក្យសរសើរនោះទេ តែលោកបែរជា កើតក្តីហ្មង សៅថា៖ អាពារហ៍ពិពារហ៍មួយជីវិតមានប៉ុន្មានដង ។ ក្នុងន័យនេះលោកចង់បង្ហាញថា គួរតែរៀបការត្រឹមត្រូវតាមប្រពៃណីជាតិ ព្រោះមួយជាតិរៀបការតែម្តង វាមិនអស់ប៉ុន្មានទេ បើគ្រួសារទាំងសងខាងមានលទ្ធភាពតិច​តួចរៀបចំកម្មវិធីតូចដែរទៅ តែបើគ្រួសារធូធាររៀបចំតាមហ្នឹងទៅ។

លោក ប៉ែន ចំរ៉ុង លើកឡើងនេះភ្លេចមើលស្រមោលអតីតកាលខ្លួនឯង​ធ្លាប់ប្រកាសក្តែងៗ មិនរៀបការទេ ស្ម័គ្រ​ចុះអេតាស៊ីវិលរស់នៅជាមួយគ្នាស្របច្បាប់រដ្ឋធម្មនុញ រំលងច្បាប់ប្រពៃណីរួម ភិន សុដាលីស រហូតបានកូនស្រីគួរឲ្យសលាញ់ម្នាក់ ដែលពេលនេះលោកអស់ឱកាសនៅក្បែរកូន ព្រោះអ្នកទាំង២ បានលែងលះគ្នា ដោយ ប៉ែន ចំរ៉ុង ផ្តើមស្នេហ៍ជាមួយស្រីផ្សេង គ្រោងរៀបការឆាប់ៗនេះ តែ ភិន សុដាលីស មិនទាន់លេចដំណឹង មានគូគាប់នោះទេ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង