ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្សផ្លែ និង ម៉ន សាម៉េតដឹកដៃគ្នាឡើងជុំទី៣

127


ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement យប់ថ្ងៃទី៥មករាអ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ និង ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ដណ្ដើមបានជ័យជំនះដូចគ្នា ។
​នៅក្នុងការប្រកួតជម្រុះជុំទី២នេះយក្សផ្លែជួបជាមួយសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ។យក្សផ្លែបានយកឈ្នះកុសលដោយពិន្ទុ ។ការប្រកួតមានលក្ខណៈតឹងតែងគ្រាន់បើ ហើយយក្សផ្លែត្រូវ អាជ្ញាកណ្ដាលដកពិន្ទុនៅទឹកទី២ បន្ទាប់ពីបំពានលៃគូប្រកួតនោះ ។

​ចំពោះកុសលក៏ត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី២ដែរ ។ទោះជាយ៉ាងណាក៏កុសលបានខ្ទាត ចេញពីការប្រកួតត្រឹមនេះហើយ ក្នុងខណៈដែលយក្សផ្លែទទួល បានកៅអីសម្រាប់ការប្រកួត ជម្រុះនៅជុំទី៣បន្តទៀតនោះ ។
​ចំពោះរឿន សុខលីក្លិបការិយាល័យទី៥កងទ័ពជើងគោកវិញនោះ ប្រកួតចាញ់សិស្សរួមគ្រូដែលស្ថិតនៅក្លិបផ្សេងគ្នាគឺម៉ន សាម៉េតនៅទឹកទី២ ។

​ជំនួបរវាងសិស្សច្បង និង សិស្សប្អូននេះមិនជាទីជក់អារម្មណ៍នោះឡើយ ។សុខលីមិនសូវហ៊ានវាយប្រហារលើសិស្សច្បង ក្នុងខណៈដែលសិស្សច្បងវាយលុកមិនប្រណីនោះ ។ការប្រកួតបានត្រឹមតែ២ទឹកប៉ុណ្ណោះ ក៏ត្រូវសុខលីលើកទង់ជ័យ ស ។

​ពេលនេះសាម៉េតដណ្ដើមបានកៅអីសម្រាប់ប្រកួតជម្រុះជុំទី៣ បន្តទៀត រីឯ រឿន សុខលីហាលអាវត្រឹមនេះហើយ ។ពេលនេះមានអ្នកប្រដាល់៦រូបហើយដែល ខ្ទាតចេញពីការប្រកួត ហើយក៏មាន៦រូបដែរដែលមានកៅអីដើម្បីប្រកួតជម្រុះនៅជុំទី៣ ។

​ការប្រកួតជាមួយអ្នកប្រដាល់ថៃវិញនោះម៉ន ព្រំម៉ាញ ក្លិបការិយាល័យទី៥កងទ័ពជើងគោក បានចុះចាញ់អ្នកប្រដាល់ថៃគង់ បូរី(Kong Bory)នៅទឹកទី២បន្ទាប់ពីត្រូវអ្នកប្រដាល់ថៃរូបនេះ ប្រើជើងធាក់លើពោះខ្លាំងៗមកនោះ។
​ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះភួង ណាំហងក្លិបរស្មីកុមារកំព្រាបានលើកទង់ជ័យ ស ចុះចាញ់អ្នកប្រដាល់ឡុង បេនលឿនក្លិបសាលវ័ន្ដកីឡានៅទឹកទី២ ។

អត្ថបទដែលជាប់ទាក់ទង