ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបសម្រស់ភរិយា ឧកញ៉ាហុង ពីវ ធ្វើឲ្យមហាជនសសើរ និងចាប់អារម្មណ៏ខ្លាំង

189

ភ្នំពេញ ៖​ ប្រហែលជាមានប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយ ពីជោគវាសនារបស់ អតីតតារាម៉ូដែល លី យ៉ាណា ដែលបច្ចុប្បន្នបានក្លាយជា ជំទាវ រស់នៅជាមួយនឹងជីវិតដែលពោរពេញទៅដោយ ភាពសម្បូរសប្បាយ និងមានសុភ មង្គល ជាមួយ ឧកញ៉ា ហុង ពីវ ដែលគេស្គាល់ថា ថៅកែបុរីផ្ទះល្វែង ពិភពថ្មី ។ 
ទាំងនេះ បានធ្វើឲ្យមិត្តក្នុងហ្វេសប៊ុក ជា ពិសេសមនុស្សស្រីភាពច្រើនច្រណែន និងចង់ បានជីវិតដូចជា លោកស្រី លី យ៉ាណា គ្រប់គ្នាតែម្ដង។ពិតជាកម្របានឃើញណាស់ ពីជីវិតឯកជនបែបសាមញ្ញៗរបស់លោកស្រី លី យ៉ាណា ដែលជាភរិយាដ៏ស្រស់ស្អាតរបស់លោកឧកញ៉ា ហុង ពីវ ណាស់។
គេមិនអាចស្មានដឹង ពីវាសនារបស់មនុស្សបានទេ ប៉ុន្ដែមនុស្សគ្រប់រូប តែងតែប្រាថ្នាចង់រស់នៅស្រណុកសុខស្រួល មានបាន មិនខ្វះមុខ ខ្វះក្រោយនោះទេ ។ជាក់ស្ដែង បើក្រឡេកមកមើល លោកស្រី លី យ៉ាណា ឯណោះវិញ ដែលត្រូវ បានគេដឹងថា គឺជាអតីតតារាបង្ហាញម៉ូត ដែលបច្ចុប្បន្ន បានវិវត្តន៍ខ្លួនទៅជា លោកជំទាវ មានទ្រព្យមិនចេះខ្វះ ដោយធ្វើជាភរិយារបស់ ឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យបុរី ពិភពថ្មី ។
មិនតែប៉ុណ្ណោះ ក្រៅពីមានទ្រព្យសម្បត្ដិយ៉ាងសន្ធឹកសន្ធាប់ និងមានគេគោរពស្រឡាញ់ កោតក្រែង ឲ្យតម្លៃហើយ លោកស្រី លី យ៉ាណា និងស្វាមី ទទួលបានចំណងដៃកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អូន រ៉ូប៊ី ទៀតផង។ ក្នុងនោះផងដែរអ្វីដែលបានធ្វើឲ្យមហាជនរឹតតែចាប់អារម្មណ៍ជាខ្លាំងនោះ ទោះបីជា ជំទាវ លី យ៉ាណា មិនតុបតែងខ្លួនក៏ដោយ ក៏នៅតែស្រស់ស្អាតដដែរ ៕ ដោយ៖ សំរិទ្ធ

អត្ថបទដែលជាប់ទាក់ទង