ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពិតត្រូវបានទម្លាយ លោកស្រីជំទាវ លី យ៉ាណា ភរិយារបស់អ្នកឧកញ៉ាហុង ពីវ គឺជាអតីត តារាបង្ហាញម៉ូត

262

ភ្នំពេញ ៖ ភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មីគឺអ្នកនាង លី យ៉ាណា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មីរឿង”ចន្ទ្រា”កាលពីថ្មីៗនេះ។ នាងត្រូវបានគេទម្លាយថា គឺជាអតីត តារាបង្ហាញម៉ូដ និងជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតបង្ហាញម៉ូដមួយកាលពីប៉ុន្មានឆ្នាំមុន។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គេសង្កេតឃើញវត្តមាន អ្នកនាងលី យ៉ាណា បានបង្ហាញ ខ្លួនជាញឹកញាប់ និងពេញមុខពេញមាត់ក្នុងនាមជាភរិយាអ្នកឧកញ៉ា ហុង ពីវ ក្នុងកម្មវិធី និងការងារសង្គមមួយចំនួនជាហូរហែរ។ ទោះជាយ៉ាងណាមិនមានអ្នកដឹងសុះសាយនោះទេថា នាងគឺជាអតីតតារាបង្ហាញម៉ូត និងជាម្ចាស់ជ័យលាភីក្នុងកម្មវិធីបង្ហាញម៉ូតមួយកាលពីឆ្នាំ២០១១។
ប្រភពពីអ្នកសិល្បៈម្នាក់លើកឡើងថាលី យ៉ាណាគឺជាអតីម្ចាស់ជ័យលាភីលេខ២នៃកម្មវិធីប្រឡង Super Models របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣កាលពីឆ្នាំ២០១១។ នាងត្រូវបានអ្នកផលិតកម្មវិធីសិល្បៈកោតសរសើរពីរូបសម្រស់ និងកម្ពស់មិនចាញ់តារាលំដាប់អន្តរជាតិនោះទេ ប៉ុន្តែក្រោយទទួលបានជ័យលាភី នាងហាក់មិនទទួលបានឱកាសច្រើនក្នុងការងារសិល្បៈឡើយ ដែលជាហេតុ មិនធ្វើឲ្យទស្សនិកជនជាច្រើនបានស្គាល់នាង។
ក្រោយបាត់មុខមួយរយៈពេលនាងបានបង្ហាញមុខជាថ្មី ប៉ុន្តែមិនស្ថិតក្នុងឋានៈជាសិល្បករទេគឺក្នុងនាមជាភរិយាអ្នកឧកញ៉ាដ៏សម្បូរទ្រព្យ និងមានចិត្តសប្បុរស ហើយត្រូវបានអ្នកនៅជុំវិញហៅថាជាលោកជំទាវពេញមាត់។ សិល្បករខាងលើបញ្ជាក់ថា លី យ៉ាណា បានប្រែប្រួលរូបរាងដោយរាងមានសាច់ជាមុនបន្តិចប៉ុន្តែនាងនៅតែស្អាត បើទោះបីជានាងមានកូនស្រីវ័យជាង១ខួបម្នាក់ទៅហើយក្តី។ អ្វីដែលគួរឲ្យកោតសរសើរគឺនាងតែងរក្សាស្នាមញញឹម និងភាពរួសរាយរាក់ទាក់ ស្រគត់ស្រគុំដដែល។ មានការលើកឡើងដែរថា ជីវិតរបស់អតីតតារាបង្ហាញម៉ូតរូបនេះបានប្រែប្រួលទាំងស្រុងក្រោយពីនាងជំពប់ស្នេហ៍ជាមួយអ្នកឧកញ៉ាល្បីឈ្មោះខាងជំនួញដីធ្លី និងផ្ទះសម្បែងខាងលើ ។
ជាញឹកញាប់នាងតែមានដំណើរកម្សាន្តក្រៅប្រទេសជាមួយនឹងក្រុមគ្រួសារ ដែលក្នុងនោះគេក៏បានឃើញមានដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ស្រីតូច ចំណានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង