ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីករ ទុយ ឡាយហ្វេសប៊ុក ឃើញដបទឹកសុទ្ធមានទុយោពីរ សង្ស័យប្រើប្រាស់គ្រឿងញៀន

171

ពិធីករលោក អ៊ឹង រដ្ឋា ហៅទុយ ប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ិន បានចេញមុខឡាយវីដេអូ នៅលើហ្វេសប៊ុក ដោយរៀបរាប់នូវរឿងរ៉ាវជាច្រើន ដែលលោកមិនសប្បាយចិត្ត និងបារម្ភជាមួយរឿងមួយចំនួន ទាក់ទងនឹងរង្វង់គ្រួសាររបស់លោក ហើយអ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នោះ គឺបានឃើញដបទឹកសុទ្ធមួយដែលមានដោតទុយោជ័រចំនួនពីរ ដែលគេដាក់ការសង្ស័យថា ដបនោះ គឺជាដបសម្រាប់ជក់គ្រឿងញៀន។ ហេតុផលដែលបណ្តាញសង្គមលើកឡើងបែបនេះ ដោយសារតែនៅពេលដែលសមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀនម្តងៗ គេឃើញវត្ថុតាងប្រព្រឹត្តបទល្មើសគ្រឿងញៀន គឺជាដបជ័យមានទុយោពីរ ដោយគ្នានឹងដបនៅពីក្រោយខ្នងពិធីករទុយនោះដែរ។ តើដបដែលពីក្រោយខ្នង ពិធីករទុយ ជាគ្រឿងញៀន ឬជាដបអ្វីនោះ នៅឡើយទេ គឺទាល់តែ លោក ទុយ ទើបអាចបកស្រាយបាន។

ជាមួយគ្នានេះដែរ បន្ទាប់ពីមានវីដេអូឡាយចុងក្រោយ នៅលើគណនីហ្វេសប៊ុករបស់លោក អ៊ឹង រដ្ឋា ហៅទុយ កាលពីពេលថ្មីៗនេះ គេបានចាប់អារម្មណ៍ ទៅលើទឹកមុខស្លាកស្លាំងរបស់លោក ព្រមទាំងកាយវការ ព្រមទាំងសម្ដីនិយាយទៀតសោត ដូចជាមនុស្សស្រវឹងស្រា៕

អត្ថបទដែលជាប់ទាក់ទង