ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្សផ្លែតាំងចិត្តយកឈ្នះគូប្រកួត

57


​ភ្នំពេញ:លើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៣មក រាអ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជ
សីហ៍មានរិទ្ធបានតាំងចិត្តថា ត្រូវតែយកឈ្នះអ្នកប្រដាល់ថៃដូ រ៉ាម៉ន(Do Ramorn)ឲ្យខាងតែបាន ។
​អ្នកប្រដាល់ថៃរូបនេះទើបតែឆ្លងដែនមកប្រកួត នៅស្រុកខ្មែរជាលើកដំបូងនេះទេ ។បើនិយាយពីកំណត់ត្រាប្រកួតរបស់គេតិចជាង យក្សផ្លែដល់ទៅជាង១០០ដងឯណោះ ។សម្រាប់ទម្ងន់៥៧គីឡូក្រាមនេះ នៅស្រុកខ្មែរយក្សផ្លែជាខ្លាកំនាចមួយ ក្នុងចំណោមខ្លាកំណាចនានា ។
​គេជាអ្នកចូលចិត្តឌឺ និង ចំអកឲ្យគូប្រកួតតែអំណត់របស់អ្នកប្រដាល់កម្ពុជារូបនេះ មិនជាខ្លាំងនោះឡើយបើត្រូវគូប្រកួតវ៉ៃត្រូវធ្ងន់បន្តិចនោះ គេសន្លប់ ឬបោះបង់ចោល ការប្រកួតភ្លាមតែបើគេមានប្រៀបលើគូប្រកួតនោះ គេវាយសម្រុកដោយមិនសំចៃនោះទេ ។

​យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៦៥ដង ឈ្នះ១៣៣ដង ចាញ់២៧ដង ស្មើពិន្ទុ៥ ដង ។ ចំពោះអ្នកប្រដាល់ថៃដូ រ៉ាម៉នវិញគេទើបតែប្រកួតបានចំនួន៦៥ដង ឈ្នះ៥៥ដង ចាញ់៩ដង និងស្មើពិន្ទុ ១ ដង ប៉ុណ្ណោះ ។ជំនួបមួយនេះនរណាឈ្នះ ?

​សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងប្រកួតជាមួយអ្នកប្រដាល់ថៃស៊ីង ថាំងណយ(SingThangnoy)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
​ស៊ីង ថាំងណយក៏ទើបតែមកប្រកួតស្រុកខ្មែរជាលើកដំបូងដែរ ។ចំពោះសេង ស្រឿនវិញពេលខ្លះគេវ៉ៃបានល្អអស់ទាស់តែពេលខ្លះ យ៉ាប់តែម្ដង ។សេង ស្រឿនមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៤ដង ចាញ់១៧ដង ពុំធ្លាប់ស្មើនោះទេ ។
​ចំពោះស៊ីង ថាំងណយមិនដឹងថាគេខ្លាំងឬខ្សោយនោះទេ ព្រោះមួយរយៈនេះអ្នកប្រដាល់ថៃដែលមកប្រកួត នៅសង្វៀនអាស៊ីអាគ្នេយ៍ពេលខ្ លះខ្សោយមែនទែនតែពេលខ្លះខ្លាំងដាច់តែម្ដង ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥១ដង ចាញ់១១ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង