ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណងស្នេហ៍កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយានៅតែផ្អែម ល្ហែម ដូចស្រម៉ោ​ច​ និងស្ករ

134

ភ្នំពេញ៖ សុភមង្គល នៅក្នុងគ្រួសាររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រជាច្រើន តែងតែសរសើរដល់លោក និងភរិយា ដែលតែងតែបង្ហាញភាពផ្អែមល្ហែមជានិច្ច យ៉ាងណាមិញជីវិតស្នេហាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ រួមរស់ជាមួយភរិយាដ៏ស្រស់សោភាក្នុងចំណងដៃកូនប្រុសបីនាក់ ដ៏មានសុភមង្គល និងកាន់តែមានភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈអ្នកសិល្បៈភាគច្រើនតែងតែមានរឿងរកាំរកូសគ្នារហូត ពោលគឺមានរឿងអាស្រូវ បែកបាក់គ្នាជាដើម។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះ ភរិយារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្តិ ក៏បានបង្ហាញរូបយ៉ាងផ្អែមល្ហែមអមទេសភាពធម្មជាតិស្រស់បំព្រង ក៏ភ្ជាប់ជាមួយពាក្យមួ​យ​ឃ្លាបង្កប់ដោយអត្ថន័យថា៖ មើលទៅបង នៅតែស្រស់សង្ហារ សំរាប់អូនដូចពីមុនចឹង ។ តាមរយៈការបង្ហាញពីភាពផ្អែមល្ហែមរបស់គូស្វាមីភរិយារូបនេះធ្វើឲ្យទស្សនិកជន ចាប់អា​រ​​ម្មណ៍ និងស្ងើចសរសើរ មិនដាច់ពីមាត់នោះទេ ពោលគឺជីវិតគ្រួសាររបស់លោកពោរពេញទៅ​ដោយសេចក្ដីសុខ សុភមង្គលយ៉ាងខ្លាំង។
ដោយ៖ សំរិទ្ធ

អត្ថបទដែលជាប់ទាក់ទង