ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រៀមព្រឹត្ដិការណ៏ សង្ក្រាន្តបាត់ដំបងឆ្នាំនេះកាន់តែធំ និងទាក់ទាញខ្លាំងជាងមុន

211

ភ្នំពេញ៖ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ រកាលពីឆ្នាំមុនបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងទទួលបានអ្នកចូលរួមមិនតិចជាង៧ម៉ឺននាក់នោះទេ។ សម្រាប់ឆ្នាំនេះសង្ក្រាន្តបាត់ដំបង នឹងកាន់តែធំ និងកាន់តែទាក់ទាញខ្លាំងបន្ថែមទៀតដើម្បីទាក់ទាញបន្ថែមទៀត។
​​សង្ក្រាន្តបាត់ដំបងលើកទី១ត្រូវបានរៀបចំឡើងដោយ សហភាពសហ័ន្ធយុវជនកម្ពុជាប្រចាំខេត្ត បាត់ដំបង ជាមួយនឹងការសាទរអបអរខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី និងភាពសម្បូរសប្បាយ របស់ប្រជាជនរស់នៅលើទឹកដីខេត្តបាត់ដំបង។ ព្រឹត្តិការណ៍កន្លងទៅក៏បានទាក់ទាញ ការចាប់អារម្មណ៍ជាច្រើនទាំងពី ប្រជាពលរដ្ឋរស់នៅក្នុងខេត្តផ្ទាល់ ខេត្តនានា និងភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។ គេចាំបានមានសិល្បករខ្មែរល្បីៗ ជាច្រើននាក់បូករួមទាំងសិល្បករចិន បានបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ។ អ្វីដែលគេចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍នេះគឺការកសាងខ្លោងទ្វារដ៏ស្រស់ស្អាតទាក់ទាញ ពិសេសរូបផ្លែម្នាស់និងពោតយក្ស ។ នៅមានតំបន់កម្សាន្តជាច្រើន អាចទាក់ទាញការចាប់អារម្មណ៍ច្រើន ពីមហាជនឲ្យចូលរួមទស្សនា ចូលរួមលេងកម្សាន្ត និងភ្លក់រសជាតិអាហារប្រចាំតំបន់ជាច្រើនរបស់ខេត្តបាត់ ដំបង។ កម្មវិធីនេះប្រមូលផ្តុំរៀបចំបង្ហាញអំពីសាសនា ល្បែងប្រជាប្រិយ ប្រពៃណីទំនៀមទម្លាប់ ជីវភាពរស់នៅ តំបន់ទេសចរណ៍ របស់ប្រជាពលរដ្ឋនៃខេត្តមួយនេះទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ។

​ សម្រាប់ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងគ្រោងនឹង បង្កើតព្រឹត្តិការណ៍ទាក់ទាញជាច្រើនទៀត ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមេសា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣។ គោលបំណងសំខាន់ក្នុងព្រឹត្តិការណ៍នេះ គឺបង្កើនសកម្មភាពទាក់ទាញ បង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋនាឱកាសចូលឆ្នាំថ្មីខាងមុខ។ ក្នុងឱកាសនោះដែរក៏នឹងមាន ព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំ នឹងត្រូវបានធ្វើឡើងដោយមាន ការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍Nice TV ផងដែរ។

សូមបញ្ជាក់ថា៖ ការបង្កើតព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ឆ្នាំ២០១៩នេះក៏ស្របតាមការ ចង់បានពីសំណាក់មហាជន ជាច្រើនព្រោះតែជាកម្សាន្តសប្បាយ ជួបជុំដូចគ្នានេះបន្តទៀត នៅឆ្នាំក្រោយព្រោះ ជាឱកាសជួបជុំកម្សាន្តសប្បាយ រិតចំណងមិត្តភាព ការឆ្លុះបញ្ចាំង និងរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង