ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រេចដូចបំណងតារាសម្ដែងភេទទី៣កញ្ញា ផេន ខេត ក្លាយជាមនុស្សស្រីពេញលក្ខណៈ ក្រោយពីវះកាត់ប្ដូភេទនៅប្រទេសថៃ រួច

157

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តជាច្រើន បានស្គាល់រួចមកហើយ ពីតារាសម្ដែងភេទ ទី៣ ដ៏មានប្រជាប្រិយភាព កញ្ញា ផេន ខេត មានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន មិនតិចនោះទេ ទៅលើការ សម្ដែងបែបកំប្លែងៗ របស់ខ្លួន ។

ជាមួយគ្នានេះដែរ គេតែងសង្កេតឃើញវត្តមានរបស់តារាសម្ដែង កញ្ញា ផេន ខេត នៅតាមបណ្ដាកញ្ចក់ទូរទស្សន៍ នូវកម្មវិធីនានា ទាំងការកម្សាន្ត និងអប់រំ នាពេលកន្លងមក ។
ជាក់ស្ដែង កាលពីថ្មីៗនេះ គេសង្កេតឃើញមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នូវវីដេអូមួយ ដែលបានបង្ហោះនៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់ កញ្ញា ផេន ខេត ជាមួយសកម្មភាពសម្រាកព្យាបាល នៅក្នុងប្រទេស ថៃ ធ្វើទស្សនិកជន មានចាប់អារម្មណ៍ មិនស្ទើរនោះទេ ។ នៅក្នុងការនោះផងដែរ តារាសម្ដែងភេទទី៣ រូបនេះ ក៏បានសរសេរភ្ជាប់ជាមូយវីដេអូថា៖ អគុណម៉ែ ដែលមើលថែកូនឡើងដិតដល់ចង់បានសេវាកម្មកែភេទ ឬ សេវាកម្មផ្សេងៗអាចទាក់ទង់បានណា។

យ៉ាងណាមិញ គេក៏ឃើញមាន បណ្ដាមិត្តភក្តិជិតស្និទ្ធរបស់ កញ្ញា ផេន ខេត បានសរសេរថា៖ ទីបំផុតកញ្ញា ផេក ខេក ក ក្លាយជាស្រីពេញលក្ខណៈហើយដោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំ បានសម្ដែងពីអារម្មណ៍ សប្បាយរីករាយ ជាមួយដំណឹងមួយនេះផងដែរ ៕
ដោយ៖ សំរឹទ្ធ

អត្ថបទដែលជាប់ទាក់ទង