ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក នី រតនា ចូលរោងការ ថ្ងៃនេះធ្វើឲ្យទស្សនិជនចាប់អារម្មណ៏ខ្លាំង

174

ភ្នំពេញ៖ ការរងចាំដ៏យូរ បន្ទាប់ពីចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដ៏ស្រស់ស្អាត នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា ក្រោមការចូលរួមអបអរ សាទរយ៉ាងច្រើនពីមហាជន និងចាប់អារម្មណ៏ខ្លាំងពីមហាជនអ្នកគាំទ្រ តារារូបនេះ និងមានការគាំទ្រ ជាច្រើន នៅលើបណ្តាញសង្គមផងដែរ ។
តារាប្រុសរូបនេះក៏ បាននាំភរិយាដើថតនៅទី សាធារណៈ ដើម្បីបង្ហាញសាធារណៈជនថាខ្លួន រងចាំថ្ងៃយូហើយ ព្រមទាំ ចង់ បង្ហាញ រូបសង្ហា និងក្តីរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង នៅក្នុងការត្រៀមខ្លួនក្លាយទៅជាកូនកម្លោះ និងក្លាយជាស្វាមីដ៏ល្អសម្រាប់គូដណ្តឹងនៅក្នុងថ្ងៃនេះផងដែរ ។
ជាមួយគ្នានេះដែរ តារារូបនេះ ក៏បានស្លៀកពាក់នៅក្នុងឈុតបុរាណយ៉ាងស្រស់សង្ហា និងសាក សមបំផុតជាមួយនឹងកូនក្រមុំ ដ៏ស្អាតរបស់លោក នៅក្នុងថ្ងៃដ៏ពិសេសមួយនេះ។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ក៏បាន សរសើមិនដាចពីមាតថាគូស្វាមីមួយគូនេះពិតជាសាកសមណាស់ មិនតែប៉ុណ្ណោះមានប្រិយ៏មិត្ដជាច្រើន នៅលើបណ្តាញសង្គមរបស់លោកព្រោងព្រាត ក៏បានចូលរួមអបអរសាទរខណៈពិធីមង្គលរបស់តារារូបនេះកំពុងតែប្រព្រឹត្តឡើងបណ្តើរៗ នោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង