ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមស៊ីហ្គេមសហព័ន្ធហែលទឹកនឹងបញ្ជូន អត្តពលិកវ័យក្មេង៥រូបទៅហាត់នៅក្រៅប្រទេស

73


​ភ្នំពេញ:សហព័ន្ធខ្មែរកីឡាហែលទឹកបានត្រៀមខ្លួនរួចហើយ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីចំនួន៥រូប ទៅហ្វឹកហាត់នៅក្រៅប្រទេសរយៈពេលយូរដើម្បីត្រៀមស៊ីហ្គេម ។

​លោកហែម គីរីដែលជាអគ្គលេខាធិការរបស់សហព័ន្ធបាន បញ្ជាក់ថាគោលដៅរបស់សហព័ន្ធគឺបញ្ជូនពួកគេ
ទៅហ្វឹកហាត់នៅប្រទេសចិន និង ប្រទេសជប៉ុន ។ការបញ្ជូនចេញទៅហ្វឹកហាត់នេះគឺសហព័ន្ធនឹងពន្លឿនឲ្យបាន
លឿនជាទីបំផុតព្រោះឆ្នាំ២០១៩នេះជាឆ្នាំស៊ីហ្គេម ។
​ការចេញទៅហ្វឹកហាត់នេះគឺសហព័ន្ធជាអ្នករ៉ាប់រងចំណាយទាំងស្រុង ។ លោកទេស រដ្ឋមន្ត្រីប្រធានសហព័ន្ធស៊ុន ចាន់ថុលកំពុងតែស្វះស្វែងរកការគាំទ្រពីផ្នែកឯកជន និងសប្បុរសជននានាដើម្បីជួយដល់កីឡាករ-កីឡាការិនី
កម្ពុជាក្នុងការចេញទៅហ្វឹកហាត់នេះ ។

​តាមការគ្រោងទុសហព័ន្ធនឹងបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិនចំនួន៥រូប និង គ្រូអមដំណើរមួយរូប ។
លោកមិនទាន់បង្ហាញពីអុំត្តសញ្ញាណនៃអត្តពលិកដែលត្រូវ ចេញទៅហ្វឹកហាត់នោះទេតែមានកីឡាករ ៣រូប និង កីឡា ការិនី២រូប ។
ចំពោះការចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនវិញនោះពេលនេះ គ្រូបង្វឹកជនជាតិជប៉ុនរបស់កម្ពុជាកំពុងតែធ្វើការទាត់ទង ។ សម្រាប់ប្រទេសជប៉ុនគឺបញ្ជូនទៅ៣រូបដែលក្នុងនោះកីឡាករ២រូប និង កីឡាការិនី១ រូបព្រមទាំងអមដំណើរដោយគ្រូបង្វឹករបស់កម្ពុជា១រូបផង ។

អត្ថបទដែលជាប់ទាក់ទង