ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកគ្រូ គង់ ណារី ទទួលមរណភាពហើយ

178

ភ្នំពេញ៖ អ្នកគ្រូ គង់ ណារី បានទទួលមរណភាព កាលពីវេលា ម៉ោង ១ : ០០ ថ្ងៃត្រង់ ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យ ព្រះកុសមៈ ( ហៅពេទ្យ លោកសង្ឃ ) ក្រោយអ្នកគ្រូធ្លាក់ឈឺធ្ងន់អស់រាប់សិបខែកន្លងមក។
សពអ្នកគ្រូគង់ណារី ត្រូវបានយកទៅតម្កល់នៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អាស្រ័យដូចបានជំរាបជូនខាងលើសូម បងប្អូនសិល្បករមេត្តាជ្រាបជាដំណឹងនិងសូមរួមរំលែកទុក្ខជាមួយគ្រួសារនៃសព។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា សមាគមសិល្បករខ្មែរ តែងតែតាមដានសុខទុក្ខ និង ស្ថានភាពជម្ងឺរបស់អ្នកគ្រូ គង់ ណារី ក្រោយធ្លាក់ឈឺធ្ងន់ជាប់រហូត។ គ្រាន់តែសមាគមទទួលដំណឹងអ្នគ្រូចូលពេទ្យសង្គ្រោះបន្ទាន់ និង ត្រូវការជាច្រើនដើម្បីព្យាបាលនោះ លោក អ៊ឹម ជីវ៉ា បានផ្តល់ថវិកាពីរលានរៀលចំនួនពីរដង។

សូមបញ្ជាក់ថា អ្នកគ្រូសិល្បៈ ដែលធ្លាប់បង្រៀនសិស្សជាច្រើន និងធ្លាប់បង្ហាត់តារាល្បីៗជាច្រើននាក់កន្លងមកនោះ អ្នកគ្រូ គង់ ណារី បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយជាពិសេស ត្រូវការឈាមដ៏កម្រប្រភេទ A+1៕

អត្ថបទដែលជាប់ទាក់ទង