ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងអ្នកនាង សុគន្ធ និសា ក្រោយរៀបការជាមួយអណិកជនរួច មិនសូវចេញបទថ្មីៗសោះ

182

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីសម្លេងស្រទន់អ្នកនាង សុគន្ឋ និសា ក្រោយពីបានរៀបការជាមួយបុរសអណិកជន រួចមកយើងឃើញថា ហាក់មិនសូវជាមានបទថ្មីចេញសោះ ។ ដោយឡែកជីវិតឯកជនរបស់តារាស្រីកំពូលសម្រស់រូប នេះវិញ នាងត្រូវបានអ្នកគាំទ្រសង្កេតឃើញថា នាងជាតារាមួយរូបដែលតែងតែមានវត្តមានក្នុងកម្មវិធី របស់តារាផ្សេងៗជានិច្ច មិនថាជាកម្មវិធីបែបណានោះទេ ។
ដូច្នេះហើយ ទើបនាងត្រូវបានមហាជន តែងសរសើរមិនដាច់ពីមាត់ថា ជាតារាដែលរួសរាយ រាក់ទាក់ និងឆ្លៀតចូលរួមកម្មវិធីអ្នករួមអាជីពស្ទើរតែគ្រប់ពេល បើទោះជាខ្លួនរវល់សឹងតែគ្មានពេលទំនេរក៏ដោយ។ តួយ៉ាង កាលពីម្សិល មិញនេះ អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនលាន់មាត់ សរសើររូបនាងទៀតហើយ នៅពេលដែលឃើញនាង បង្ហាញវត្តមានក្នុងកម្មវិធីដល់ទៅ៣រោង ក្នុងយប់តែមួយ។
ក្នុងនោះដែរ អ្នកនាង បានចូលរួមពិធីមង្គលការមិត្តភក្តិរបស់ខ្លួន ដែលជារោងទី១ ឯចំណែករោងទី២ នាងបានរត់ទៅពិធីមង្គលការរបស់តារា ចម្រៀងលោក នី រតនា រួចមកនាងក៏ឆ្លៀតទៅចូលរួមក្នុងកម្មវិធីសម្ពោធហាងថ្មីរបស់តារាចម្រៀងប្រុសរូបសង្ហាលោក ហ្សូណូ ដែលជារោងទី៣ ។
ដូច្នេះហើយ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជាសរសើរដល់ទឹកចិត្តរបស់នាងខ្លាំងមែនទែន ព្រោះមិនថានាងមានកម្មវិធីច្រើនបែបណា ក្នុងពេលតែមួយនោះទេ នាងនៅតែឆ្លៀតចូលរួម ឲ្យម្ចាស់កម្មវិធីឃើញមុខ មិនដែលខាននោះឡើយ ៕ ដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង