ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង អ្នកនាង គង់ ចាន់ស្រីមុំ ទទួលបាន រថយន្តទំនើប ក្រោយពីទទួលបានចំណងដៃកូនស្រី១ ដ៏ស្រស់ស្អាត

171

ភ្នំពេញ៖ ក្រោយពីតារាសម្ដែងរូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក គីម សីហាដែលជាតារាសម្តែងដូចគ្នារួចមក ក៏ទទួលបានចំណង ដៃកូនស្រី១ដ៏គួរឲ្យ ស្រលាញ់ និងស្រស់ស្អាតផងដែរ។ យ៉ាងណាមិញ គូស្វាមីភរិយាមួយគូនេះ បានចាប់ដៃគ្នាមក ឃើញថាមានភាពជោគជ័យខ្លាំងមែនទែន នូវមុខជំនួញផ្សេងៗ របស់ពួកគេ ព្រមទាំងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជនជាច្រើន ដែលធ្វើឲ្យអ្នកទាំងពីរ មានភាពមមាញឹកកាន់តែខ្លាំង។

ជាក់ស្តែង កាលពីថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហាញរូបភាពផ្លូវការ របស់ខ្លួន ធ្វើឲ្យបណ្ដាមហាជន មានការភ្ញាក់ផ្អើលកាន់តែខ្លាំងមែនទែន ជាមួយនឹងរថយន្តស៊េរីទំនើប  ម៉ាក Mercedes Benz ដែលទើបតែទិញសម្រាប់ជាកាដូ ក្នុងឆ្នាំថ្មីរបស់នាង ។
ក្នុងនោះផងដែរ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានសរសេថា ៖«មកយកសំណព្វចិត្តមុនគេ ក្តីស្រមៃ បានសម្រេចហើយ ព្យាយាមគង់បានសម្រេច ក្តីស្រមៃនិងការព្យាយាមដែលខ្ញុំមិនដែលបោះបង់ អោយតែមានក្តីស្រមៃ នោះអ្នកនិងទៅដល់គោលដៅ ការដូរសំរាប់ប្តី និងគ្រួសារ យើងសន្យាគ្នាថានិងដើរទៅដល់គោលដៅក្តីស្រមៃដ៏ធំមួយ ទៀតនៅក្នុងជីវិតអោយបានស៊ូៗ បន្ដទៀតទៅ ថ្ងៃ អនាគត ៕ ដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង