ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតតារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីលោកខេមរៈ សេរីមន្ត ទទួលមរណភាព

217

លោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើត របស់តារាចម្រៀងលោក ខេមរៈ សេរីមន្ត និងអតីតតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសបុកផ្ទាល់ខ្លួន នៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោក បានទទួលមរណភាពហើយ។

លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា “ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ” ។ លោកបានរៀបរាប់ថា “ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ”។

លោកហេង ឡុង ស្វាមីអ្នកនាងចន ច័ន្ធលក្ខិណា ប្រធានសមាគមសិល្បៈ នៅថ្ងៃទី២៥ខែមករា បានសរសេរលើផេកហ្វេសប៊ុកថា “ព័ត៌មានដ៏ក្រៀមក្រំបំផុត: សូមចូលរួមរំលែកទុក្ខតារាចំរៀងខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើត របស់តារាចម្រៀងខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅសៀលថ្ងៃនេះ វេលាម៉ោង១នៅប្រទេសឥណ្ឌា។ សូមបងប្អូនទាំងអស់គ្នា ជួយចែករំលែកជូនសាធារណជន ឲ្យបានជ្រាបផង។ សូមបញ្ជាក់ថា កញ្ញា​បានឈឺអស់រយៈពេល៤ឆ្នាំមកហើយ”។

តារាចម្រៀង ខេមរ: ស្រីពៅ ប្អូនស្រី តារាចម្រៀងខេមរៈ សិរីមន្ត បានដេកឈឺជាច្រើនឆ្នាំមកហើយ ដោយសារតែប្រតិកម្មស្បែកប្រើប្រាស់ផលិតផល ធ្វើឲ្យស្បែកស ។ ខេមរៈ ស្រីពៅ បានធ្វើដំណើរចេញចូលទៅកាន់ប្រទេសថៃញឹកញាប់ ដើម្បីព្យាបាលជំងឺរលាកក្រពះ ពោះវៀន និងបំពង់ក៕

អត្ថបទដែលជាប់ទាក់ទង