ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាកំប្លែង នាយ ចឹម កំពុងសាងសង់វីឡា តម្លៃ១៤ ម៉ឺនដុល្លារ និងដោះដូគូស្នេហ៏ដ៏ច្រើននាក់ថែមទៀតផង

199

ភ្នំពេញ៖ តារាកំប្លែង ដែលវិវឌ្ឍន៍ជាតារាចម្រៀងនាយ ចឺម ទទួលបានការចាប់ អារម្មណ៍ខ្លាំងពីមហាជនក្រោយពីតារារូបនេះអាចស្វែងរកចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិកពីការងារសិល្បៈ។ ក្រៅពីការរកលុយបានក្រាស់ក្រែលពីការងារ តារារូបនេះក៏ល្បីនឹងរឿងដោះដូរមុខគូស្នេហស្រីវ័យក្មេងបន្តបន្ទាប់ផងដែរ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ត្រូវបានគេដឹងថា ថ្មីៗនេះវីឡាថ្មីសន្លាង ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណាយទឹកប្រាក់បុកគ្រិះអស់ជាង ១៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក របស់នាយ ចឹម នោះ មានសភាពជិតរួចរាល់ហើយ ។ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារនិងលើកមុខមាត់គ្រួសារខ្លាំងផងដែរ។ រហូតដល់ចុងក្រោយនាយទម្លាយការពិតថា ក្នងមួយខែអាចសល់បាន ២ម៉ឺនដុល្លារ ឬ លើសនេះផងដែរ ។
​ក្រៅពីការរកលុយបានច្រើនពីការច្រៀង ថ្មីៗនេះនាយ ចឺមបានបង្ហាញមុខ សង្សារថ្មីស្រស់សោភាម្នាក់ទៀត នៅចំពោះមុខចាស់ទុំនាស្រុកកំណើត។ ប្រភពបញ្ជាក់ថា នៅថ្ងៃមង្គលការកូនស្រីនាយក្រូចនោះ នាយចឺមបាននាំសង្សារស្រស់សោភាម្នាក់ ទៅចូលរួមដោយថែមទាំងណែនាំ ឲ្យគ្រួសារតារាចម្រៀងរូបនេះបានស្គាល់និងដឹងលឺផងដែរ។ ប្រភពបញ្ជាក់ថា នេះគឺជាគូស្នេហ៍ថ្មីដែលកន្លងមក តារាវ័យក្មេងរូបនេះក៏ល្បីថាមានទំនាក់ទំនង ស្នេហាជាមួយតារាស្រីវ័យក្មេងមួយចំនួនផងដែរ។ អ្នកសិល្បៈម្នាក់លើកឡើងដែរថា លើកនេះអាចនឹងមានភាពច្បាស់លាស់ ជាងមុនព្រោះតែនាយចឺម ហាក់យចិត្តស្រីស្រស់វ័យក្មេងរូបនេះ នឹងនាំឲ្យគ្រួសារបានស្គាល់ និងដឹងលឺផងដែរដែលធ្វើឲ្យកំលោះៗ ក្នុងភូមិច្រណែននាយមិនស្ទើនោះទេ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងទេថា ស្នេហាថ្មីនេះនឹងអាចឈាន ដល់ការចូលរោងការឬភ្ជាប់ពាក្យតាមទំនៀមទម្លាប់ខ្មែរដែរឬយ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង