ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចំរៀងជើងចាស់ អ្នកស្រី ឈុន‌ វណ្ណា‌ ទទួលមរណភាពលើទឹកដីអាមេរិក

194


លោកស្រី ឈុន វណ្ណា ‌ម្ចាស់បទ”បឹងហ្គាវ៉ាន់សូឡូ” បានស្លាប់នៅក្រុងស្តុកតុន សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩នេះ ដោយជរាពាធ‌‌ ក្នុងជន្មាយុ៨០ឆ្នាំ។ សពទើបនឹងត្រូវបានបូជាកាលពីថ្ងៃសុក្រនេះ! ជួយចែករំលែកដំណឹងមរណភាពនេះដល់ fan‌ចម្រៀងពីសង្គមផង។

តារាចម្រៀងសម្លេងតាវៅ ប្រចាំតន្រ្តីក្រសួងឃោសនាការ​​តាំងពីទសវត្សរ៍ទី៥០‌ ឈុន វណ្ណា ម្ចាស់បទ “បឹងហ្គាវ៉ាន់សូឡូ” បានចែកឋានហើយនៅstockton ប៉ុន្តែតាំងពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន‌ (17/01/2019) មិនដូចព័ត៌មានក្នុងស្រុកចុះផ្សាយ ពុំមានកាលបរិច្ឆេទត្រឹមត្រូវឡើយ ហើយថែមទាំងថា​ លោកស្រីជាអ្នកចម្រៀងរួមជំនាន់ ជាមួយលោកស្រី ប៉ែន រ៉ន ទៀត (ចូលសិល្បៈខុសគ្នា១០ឆ្នាំ)។ យ៉ាងណាក៏សូមរំលែកទុក្ខ ដល់គ្រួសារសពវរសិល្បការិនីជើងចាស់រូបនេះផង។

គាត់ទៅដល់អាមេរិកឆ្នាំ១៩៨១។ ឆ្នាំ១៩៨២ គាត់ចេញថតកាស្សែតចំរៀង ឈុន‌ វណ្ណា‌ អោយខ្មែរដឹងថាអ្នកចម្រៀងយើងពីសង្គមនៅរស់ទេ។ ក្រោយមក ទើបមាន សៀង ឌី‌ កែវ សារ៉ាត់ និង អ្នកចម្រៀងផ្សេងៗទៀត នាំគ្នាថតចេញជាកាស្សែតបន្តបន្ទាប់។ អរគុណតារាចម្រៀងកំណើតខ្មែរក្រោមរូបនេះ សម្រាប់អ្វីៗគ្រប់បែបយ៉ាង ក្នុងបុព្វហេតុវិស័យចម្រៀងខ្មែរ។

អត្ថបទដែលជាប់ទាក់ទង