ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជនសម្តែងការងឿងឆ្ងល់ថា តើពួកគាត់មានស្នាដៃក្នុងបុព្វហេតុជាតិ យ៉ាងណាខ្លះ បានជា ពាក់សក្តិ ច្រូង ច្រាងយ៉ាងនេះ

175


ភ្នំពេញ៖ ថ្មីៗនេះក្រោយពីមានការ បង្ហោះរូបភាព ពិធីការិនីសុឹម សូលីកា ជាមួយនឹងឯកសណ្ឋានយោធា មានសក្តិ ពាក់ព្រោងព្រាតលើស្មាផង នោះ ធ្វើឲ្យមហាជន ជាច្រើនសម្តែងការរិះគន់ ដោយលើកហេតុផលថា៖ ស៊ឹមសូលីកា ពីតារា សម្តែង និង ពិធីការិនី មកដល់ពេលនេះ គឺមានស័ក្តិពាក់ ពេញខ្លួន ខកចិត្ តនិងសោកស្តាយចំពោះកងទ័ពដែល លះបង់ជីវិតចោល កូនប្រពន្ធ ដេកហាលថ្ងៃ ហាលភ្លៀងផ្គររន្ទះ មិនមានស័ក្តិពាក់និងគេ ថែមទាំង ជីវភាពខ្វះព្រឹក ខ្វះល្ងាច
ស្លៀកពាក់ មិនបានសមរម្យ ទៀតផង។ មិនតែប៉ុណ្ណោះក៏មានមហាជនខ្លះសម្តែងការងឿងឆ្ងល់ថា ពិធីករ ពិធីការនីខ្លះមិនដែលទាំងឃើញទៅវឹក ហាត់ រឺទៅសមរភូមិ កាន់កាំភ្លើងអ្វីផង ស្រាប់តែឡើងសក្តិក្រឺតៗ មិនគួរឲ្យជឿ។ នឹកចាំបានថា កាលពីថ្ងៃទី១៧ ធ្នូ ២០១៨ កន្លងទៅ កញ្ញា យុង​ ខេមរា ដែលជាអតីត​អ្នកសារព័ត៌មាន ក៏ត្រូវបាន​ដំឡើង​ឋានន្តរសក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ដល់​វរសេ នីយ៏ឯក ដែលជា​នាយទាហាន​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ នៅអង្គភាព (ង)៧០ ផងដែរ។
ជាមួយគ្នានេះ លោក អេង រិទ្ធី ដែលមានឈ្មោះថាពិតថា ម៉ែន អេង ដែលជាអតីតពិធីករប៉ុស្តិ៍បាយ័ន បន្ទាប់មកមានឋានៈជាមន្ត្រីជាឧត្តមសេនី យ៍ត្រី ផ្កាយ១ ហើយក៏ត្រូវបានតម្លើងឋាន្តរសក្តិទៅជា អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី។ គួរបញ្ជាក់ផងដែរថាឯកឧត្តម អេង រិទ្ធី ត្រូវបានតម្លើងតំណែងជាមន្ត្រីជាឧត្តមសេនីយត្រី ផ្កាយ១ កាល ពីដើមឆ្នាំ២០១៧ កន្លងទៅ។
មហាជនយល់ថា ឯកសណ្ឋាននិងសក្តិមានតម្លៃណាស់ មុននឹងបំពាក់ឲ្យនរណាម្នាក់ ហើយបើត្រឹមពាក់ឈរសម្ញែងហើយគ្មានសមត្ថភាព គួរឲ្យអាម៉ាស់បំផុត!!! តើបងប្អូនយល់យ៉ាងណាដែរ៕ ដោយ៖សារីទ្ធ

អត្ថបទដែលជាប់ទាក់ទង