ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេមរៈ សិរីមន្ត សុខចិត្ត លុបចោល រាល់ការឡើងច្រៀងគ្រប់កម្មវិធី ព្រោះចង់កាន់ទុក្ខប្អូនស្រី ឲ្យគ្រប់១០០ថ្ងៃ

146

ភ្នំពេញ៖ ការស្លាប់របស់ ខេមរៈ ស្រីពៅ ឈ្មោះពិតកញ្ញា ខែម ស្រីពៅ ត្រូវបានអ្នកគាំទ្រ​ ជាច្រើនសោកស្តាយ កាន់តែអាណិតសូរ គឺក្រុមគ្រួសារនៃសព តែម្តង ដែលត្រូវបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់របស់ខ្លួន ក្នុងនោះដែល លោក ខេមរៈ សិរីមន្ត ដែលជាកំពូលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស និងជាតារាច្រៀងប្រុស លេចធ្លោមួយរូប ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាស កាន់ទុក្ខប្អូនស្រីរបស់ខ្លួន រយៈពេល១០០ថ្ងៃ ដោយមិនទទួលកម្មវិធីណាមួយនោះឡើយ ហើយថែមទាំងបាន លុបចោលរាល់ការឡើងច្រៀង គ្រប់កម្មវិធី ដែលបានកំណត់ទុក រួចហើយទៀតផង ។

យោងតាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុក លោក ខេមរៈ សិរីមន្ត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩បានឲ្យដឹងថា “ខ្ញុំបាទខេមរៈ សិរីមន្តសូមប្រកាស ធ្វើការកាន់ទុក្ខប្អូនស្រី ចំនួន១០០ថ្ងៃ និងមិនទទួលការច្រៀង ឬ សំដែងឡើយ ហើយសូមអគុណ ដល់ក្រុមហ៊ុនទាំងអស់ ដែលបានយោគយល់ ដល់រូបខ្ញុំបាទ ដែលកំពុងតែមានទុក្ខក្រៀមក្រំ ជាទំងន់ ដោយលុបចោលខនស៊ែត ហើយមិនមានការ សងការខូចខាតឡើយ សូមអរគុណ”។

គួរឲ្យដឹងដែលថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌា ដោយរោគាពាធ (សួតនិងក្រលៀន)៕

អត្ថបទដែលជាប់ទាក់ទង