ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាងចោម ចន្ទ័ ស៊ិចស៊ីបន្តិចមែនតែចិត្តល្អ ទើបសង់ផ្ទះជូន អ្នកមីងកំសត់ម្នាក់ នៅកំពង់ធំ

202

ភ្នំពេញ៖ មហាជនអ្នកលេងបណ្ដាញសង្គមពិតជាស្គាល់ អ្នកនាង ចោមច័ន្ទ មិនខាន នាងមានប្រជាប្រិយមិនចាញ់ប្អូនស្រីរបស់ ដេនី ក្វាន់ ឡើយ។ អ្នកនាង ចោមច័ន្ទ ចូលចិត្តលេងខ្លួនបែបស៊ីចស៊ីណាស់ ថែមទាំងចូលចិត្តបង្ហាញពីជីវិតបែបហាយសូរ តាមរយៈសំភារៈប្រើប្រាស់ថ្លៃៗដូចជាផ្ទះ ឡាន គ្រឿងអលង្ការជាដើម។ ទោះយ៉ាងនេះ ពិតមែន តែនាងក៍ជាអ្នកមនុស្សម្នាក់ដែលមានចិត្តល្អជួយការងារង្គមច្រើន ជាពិសេសជួយដល់ចាស់ជរា និងជនក្រីក្រ។
ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកនាងបាន ឧបថម្ភថវិការមួយចំនួន សំរាប់អ្នកមីងកំសត់ម្នាក់ ដែលនៅភូមិស្វាយម្សៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននាងបានរៀបរាប់ថា៖ ថ្ងៃនេះបានមកដល់ ទីកន្លែងរបស់អ្នកមីងកំសត់ នៅភូមិស្វាយ ម្សៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងមកតាមការសន្យា ជាមួយការនិងការធ្វេីផ្ទះថ្មីជូនអ្នកមីង ដែលសមល្មមដែរអាចរស់នៅបាន នេះជាថវិការបស់នាងខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្តជាមួយស្នាមញញឹម របស់គាត់ព្រមទាំងប្អូនៗទោះផ្ទះនេះមិនធំទូលាយតែ ទឹកចិត្តនិងបេះដូងរបស់ខ្ញុំគឺធំទូលាយ ២ថ្ងៃទៀតផ្ទះគាត់និងចេញរូបរាង អរគុណអ្នកទាំងអស់គ្នាសំរាប់ការចូលរួម ក្នុងការធ្វេីអំពេីសប្បុរសធម៌ រួមគ្នាសាងអំពេីល្អ និងការចែករំលែក ៕ ដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង