ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង មាន សូនីតា ធ្វើឲ្យទស្សនិក ជនជាច្រើនងឿង ឆ្ងល់ ពីសម្រស់ ស៊ិចស៊ីរាងស្អាត ទាក់ទាញអ្នកទស្សនាភ្លឹកអារម្មណ៌

207

ភ្នំពេញ៖ បច្ចុប្បន្ននេះ រាល់សុភាពនារីនឹងសុភាពបុរសជាច្រើនតែងតែប្រាថ្នាចង់បាន សុខភាពល្អនឹងមានរាងកាយមាំមួនស៊ិចស៊ី ជាទីចាប់អារម្មណ៍សម្រាប់មនុស្សជុំវិញខ្លួន ។ ដោយឡែក “​រាជិនី​ក្រមា​” និង​ជា​តារា​សម្តែង​ស្រី ​ដែល​មាន​ប្រជាប្រិយភាព កញ្ញា មាន សូ​នី​តា គឺជា​តារាស្រី​រូប​ស្រស់​មួយ​ដួង​ ដែល​បាន​ឆក់​យក​បេះដូង​កម្លោះៗ​ជាច្រើន ជាពិសេស​ទទួល​បាន​ការ​គាំទ្រ​ យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ទស្សនិកជន​គួរ​ឲ្យ​កត់​សម្គាល់​។
ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​ខាង​លើ​នេះ​ដែរ ស្រាប់តែ​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ងឿង​ឆ្ងល់​ពី​ការថែទាំ​សុខភាព ​ក៏ដូចជា​ការ​ថែ​សម្រស់​របស់​របស់​នាង ថា​ តើ​មាន​វិធីសាស្ត្រ​អ្វី បានជា​ទទួល​បាន​ដងខ្លួន និង​រាង​ស្រ​ឡូ​ន​ស្អាត​លឿន​ដូច្នេះ ណាមួយ​ស្លៀកពាក់​អ្វី​ក៏​សម​ដែរ​។ យ៉ាងណាមិញ កញ្ញាក៏បានបញ្ចេញរូបថត ជាច្រើនសន្លឹកបង្ហាញអ្នកសារព័ត៌មាន ​​ពី​របៀប​ ថែទាំសុខភាព តាមរយៈការហាត់ប្រាណ​ ការពិសារអាហារ និងគេង ឲ្យបានគ្រប់ម៉ោង ៕ ដោយ៖ សារឹទ្ធ

អត្ថបទដែលជាប់ទាក់ទង