ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចូលឆ្នាំចិន វៀតណាម ភ្ញៀវទេសចរ មកកម្សាន្តតាមរមណីយដ្ឋាន ក្នុងរតនគិរីជាង២សែននាក់

149

រតនគិរី៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ឆ្នាំ២០១៩ គិតពីថ្ងៃ៤-៥-៦ ខែកុម្ភៈ ឆ្នាំ២០១៩ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលមកកម្សាន្ដនៅក្នុងខេត្តរតនគិរី មានចំនួន២១.៤១៥នាក់ គឺមានការកើនឡើង៨,១៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត រតនគិរី បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ឆ្នាំ២០១៩ គិតពីថ្ងៃ៤-៥-៦ ខែកុម្ភៈ ឆ្នាំ២០១៩ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលមកកម្សាន្ដនៅក្នុងខេត្តរតនគិរី មានចំនួន២១.៤១៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន​២០.៨៣៥នាក់ ភ្ញៀវអន្តរជាតិមានចំនួន​៥៨០នាក់ ​ គឺមានការកើនឡើង៨,១៩ភាគរយ​បើប្រៀបធៀបដូចគ្នាក្នុងឆ្នាំ២០១៨ មានចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិមានចំនួនតែ១៩.៧៩៥នាក់ ​ក្នុងនោះភ្ញៀវជាតិកើន៨,១៩ភាគរយ និងភ្ញៀវអន្តរជាតិកើន៣,០២ភាគរយ។​

លោក ង៉ែត ពិទូ បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកកម្សាន្ត ក្នុងទឹកដីខេត្តរតនគិរី ជារៀងរាល់ឆ្នាំ គឺផ្តើមចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រទេសជាតិ មានការឯកភាពជាតិ និងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូរធារ ។ ប្រជាពលរដ្ឋ អាចធ្វើដំណើរយ៉ាងស្រួល ជាមួយនឹងហេដ្ឋារចនាសម័្ពន្ធ ផ្លូវ ស្ពាន បានតភ្ជាប់ពីទីក្រុង ដល់ទីជនបទ និងជាពិសេសខេត្តរតនគិរី ជាខេត្តអេកូទេសចរណ៍ ព្រមទាំងមានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ១៤កន្លែង ដូចជា រមណីយដ្ឋានធម្មជាតិ បឹងយក្ខឡោម ទឹកធ្លាក់៧ជាន់ បឹងលំកុដ ៕

អត្ថបទដែលជាប់ទាក់ទង