ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង Original លោក ថេណា​​ ចេញបទចម្រៀងមួយ “អេម” ផ្អើលបណ្តាញសង្គម

353


ភ្នំពេញ៖ តារាចម្រៀង Original លោក ថេណា (Tena Khimphun) បានបញ្ចេញបទថ្មីរបស់ខ្លួន ច្រៀងរួមជាមួយលោក YT មានចំណងជើងថា “អេម” បានធ្វើឲ្យអ្នកគាំទ្ររបស់លោក និងថ្នាក់ដឹកនាំក្រសួងវប្បធម៌ ប្រធានសមាគមសិល្បៈ ជាពិសេសតារាចម្រៀង អ្នកនិពន្ធបទចម្រៀងមួយចំនួន សម្តែងការខកចិត្តបំណង ដែលអ្នកចម្រៀងជើងថ្មី សុទ្ធតែពាក្យពេចន៍ល្មោមកាម។

ជាមួយគ្នានោះ តារាចម្រៀង ម៉ៃ សុគន្ធ (May Sokun) បាននិយាយថា “និពន្ធភ្លេងនិពន្ធចំរៀងអាចម៍ឆ្កែអី គ្រាន់តែអក្សរខ្មែរ សរសេរមិនត្រូវជ្រុងផង ខួរវាដិតដាមតែរឿង ឆុយគ្នាក្នុងសាលាហ្នឹងឯង (ប្រើសិទ្ធិលើសព្រំដែនហើយ) សំខាន់វាជិតដល់ថ្ងៃ១៤កុម្ភៈទៀត យី អាខួរល្មោភកាមនេះវើយ ល្មមដុះក្អែលខួរ SEX វាចេញទៅ (ក្រសួងពាក់ព័ន្ធនិងសមាគមសិល្បៈ ទុក អាដង្កូវពាក់មុខទេវតាអូរីណលសងនេះធ្វើអី) បងជូនពរឲ្យអូនឯងអនាគតប្រពន្ធអូនឯង គឺ ស្រីម្នាក់ហ្នឹងក្នុងចំរៀងហ្អែង”។

ចំណែកផេកហ្វេសប៊ុក ឈ្មោះ Seng Samathsayon បានសរសេរថា “ខ្ញុំ​ពិត​ជា​ឆ្ងល់​ខ្លាំង​ណាស់​ហេតុ​អ្វី​ម្នាក់​ៗ ​នាំ​គ្នា​ជេរ​ប្រមាថ ​គាត់​នឹង​មួយ​ចំនួន​ បែរ​ជា​បញ្ចេញ​មតិ​រិះគន់ ​បែប​ជាន់​ពន្លិច​ទៅ​វិញ​។ ខ្ញុំ​ដឹង​ថា​អត្ថន័យ​បទ​ថ្មី​របស់​គាត់​ពិត​ជា​មិន​ល្អ​ឡើយ ​សម្រាប់​យុវវ័យ​នឹង​នាក់​ស្ដាប់​ទាំង​អស់​ ព្រោះ​វា​ជា​បទ​ប្រភេទ​ (18+)ដែល​សង្គម​របស់​យើង ​បច្ចុប្បន្ន​នៅ​មិន​ទាន់​អាច​ទទួល​យក​បាន​នៅ​ឡើយ​។​ ព្រោះ​តែ​គាត់​ជា​ដារា​ចម្រៀង​មួយ​រូប ​ទើប​ធ្វើ​អោយ​មាន​កា​រិះគន់ ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ចុះ​ហេតុ​អ្វី​មិន​នាំ​គ្នា​ប្រតិកម្ម​ខ្លាំងៗផង​ទៅ​ចំពោះ​ challenge ឆ្កួត​ៗ​ ដោះអាវ​ដោះខោ​ ​ផឹក​ស្រា​ រាំ​បែកស្លុយ​ Post រឿង​ porn ក្នុង​បណ្ដាញ​សង្គម​ និង​រឿង​ជា​ច្រើន​ទៀត​មិច​មិន​នាំ​គ្នា ​និយាយបែរ​ ជានាក់​ខ្លះ​ comment សុំ​ link ទៀត​(ទាំង​ខ្ញុំ​ផង​ដែរ)។ ខ្ញុំ​គិត​ថា​គួរ​តែ​រិះគន់​ ដើម្បី​ស្ថាបនា​ទាំង​អស់​គ្នា​នឹង​ដើម្បី​ឲ្យ​សិល្បៈ​របស់​យើង ​មាន​ការ​រីកចម្រើន​ជឿនលឿន ​ទៅ​មុខកាន់​ខ្លាំង​​​។ ក្នុង​នោះ ថេណា​ គាត់​បាន​បង្កើត​ស្នាដៃ​ល្អ​ៗជា​ច្រើន ​ដូច​ជា​ ជួយ​ដល់​ការងារ​សង្គម​​ផ្សេងៗ​ ការលើក​យក​ល្ខោន​ខោល​ ល្ខោន​ស្បែក​ធំ​ ភ្លេង​ខ្មែរ…ជាដើ​មក​ដាក់​បញ្ចូល​ជា​មួយ​បទ​ចម្រៀង​របស់​គាត់​ដើម្បី​ឲ្យ​អ្នក​ទស្សនា​បាន​ស្គាល់​បាន​ដឹង​ពី​អ្វី ​ដែល​ជា​របស់​ខ្មែរ​យើង ​និង​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​បាន​ស្គាល់​ពី​សិល្បៈ​បុរាណ​ខ្មែរ​ផងដែរ។ គេថា​មនុស្ស​ម្នាក់​ ដែល​ខំ​សាង​អំពើ​ល្អ​ប្រៀប​បាន​ដូច​ជា ​ការ​រមៀល​ដុំ​ថ្ម​ដ៏ធំ​ឡើង​លើ​ភ្នំ​អញ្ចឹង​ អ្វី​ដែលគេ​ខំ​ធ្វើ​ល្អ​ម្នាក់​ៗ​មិន​សូវ​មាន​នាក់​ណា​មើល​ឃើញ​ទេ​ ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់​មនុស្ស​ក្នុង​សម័យ​ facebook មួយ​នេះ​ឃើញ​អី​ថា ​នឹង​ទាំង​មិន​បាន​មើល​ឲ្យ​ច្បាស់​និង​គិត​ពិចារណា​នោះ​ទេ ថា​រឿង​រ៉ាវ​វា​យ៉ាង​មិច​តើ​បុគ្គល​នោះ ​ជា​មនុស្ស​បែប​ណា​ឡើយ។ អ្វី​ដែល​គាត់​ធ្វើ ​គឺ​គ្រាន់​តែ​ចង់​បង្កើត​អ្វី​ដែល​ថ្មី​សម្រាប់​ fan របស់​គាត់​ប៉ុណ្ណោះ​ មិន​មាន​បំណង​ចង់​ប៉ះ​ពាល់​នណា​ម្នាក់​ឡើយ​ តែ​ដោយ​សារ​មាន​កំហុស​ឆ្គង​កើត​ឡើយ យើង​គួរតែ​កែលម្អ​ទាំង​អស់​គ្នា​គ្រាន់ ​បើ​ជាង​ជាន់​ពន្លិច​។ និយាយ​ត្រង់​ចុះ​ខ្ញុំ​ក៏​ជា​ fan របស់​គាត់ដែលហើយ​អ្វី​ដែល​ខ្ញុំ​បាន​លើក​មក​និយាយ​មិន​មែន​ចង់​ល្បី​ចង់​បាន​ការ​ share នោះ​ទេ​តែ​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​នូវ​ស្នាដៃ​ខ្លះៗ​របស់​គាត់​តែ​ប៉ុណ្ណោះ​។
សូមអភ័យទោស​ចំពោះ​កំហុស​ឆ្គង​ដែលកើត​មាន យើង​ជា​ខ្មែរ​ដូច​គ្នា​ចូល​ឲ្យតម្លៃ​សិល្បៈ​យើង​ទាំង​អស់​គ្នា​ណា”។

ចំណែកសាមីខ្លួន លោក Tena Khimphun បានចេញនូវសារមួយថា “រឿង​វា​ចប់​អស់​ហើយ ​នៅ​ឡើយ​តែ​សារព័ត៌មាន នៅ​បំប៉ោង​ដល់​ណា​ទៀត​​បាទ ​ខ្ញុំ​មាន​ទំនួលខុសត្រូវ​ ខ្ញុំ​ធ្វើ​ខុស ​ខ្ញុំ​ទទួល​ការ​រិះគន់​របស់​មហាជន ​ខ្ញុំ​ក៏​បាន​លុប​បទ​នោះ​ចោល​ហើយ​ដែរ ​តើ​បន្ត​ដល់​ណា​ទៀត​ ? សំទោសអ្នក​ទាំង​អស់​គ្នា​​សម្រាប់​កំហុស​មួយ​នេះ​។ ខំប្រឹង​ធ្វើ​ចម្រៀង​ជាច្រើន​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ស្តាប់​ចង់​ឲ្យ​សាស្ត្រ​ដទៃ ​បាន​ស្គាល់​ពី​សមាសភាពកូន​ខ្មែរ ​តែ​ខុស​មួយ​បទ​មិច​ក៏​ដល់​ថ្នាក់​ហ្នឹង ​វិថី​មួយ​នេះ ​ពិត​ជា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ​ ។ ពួក​យើង​នឹង​ធ្វើ​ការ​ remove បទ​ចម្រៀង​មួយ​បទ​នេះ ​ចេញ​សំទោស​អ្នក​ទាំង​អស់​គ្នា​ផង​បាទ​ អរគុណ​បាទសម្រាប់​អ្នក​ដែល​យក​video​ទៅ​ post បន្ត​យើង​មិន​ទទួល​ខុស​ត្រូវ​នោះទេ។ សំទោស​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា ​ដែល​មិន​ពេញចិត្ត​នៅ​ចម្រៀង​មួយ​បទ​នេះ​ខ្ញុំ​ដឹង​ថា​ប៉ារ៉ូល ​វា​ខ្លាំង​តែ​ចម្រៀង​បែប​នេះ ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ ​ដែល​ធ្វើ​បង​ប្អូន​មានចម្រៀង​បរទេស​ចម្រៀង​ខ្មែរ​ ថៃ ​នឹង​ប្រទេស​ច្រើន​ណាស់​ដែល​ rap បារូល​បែប​នេះ​ ខ្លាំង​ជាង​ខ្ញុំ​ផង​សិល្បៈន័យការ ​rap​ វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ ​ហើយ​បងប្អូន​ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ logo ដែល​ខ្ញុំ​គូរង្វង់​សនឹង​ហើយ​ដាក់​ថា​ 18+ទៀត​ ហើយ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ភ្លេង​តាម​ internet តែ​ប៉ុណ្ណោះ​ មិន​មែន​អ្នក​ចម្រៀង​ផ្លូវ​ការ​ឯណា​ហើយ​បទ​នេះ ​ពួក​ខ្ញុំ​ធ្វើ​លែងទុក​ស្ដាប់​ជាមួយ​មិត្តភក្ដិ​​ខ្ញុំ​​តែ​ប៉ុណ្ណោះ​ តែ​ក៏​ឃើញ​ fans របស់​ខ្ញុំ​គាត់​ចូល​ចិត្ត​ក៏​បង្ហោះ​ទៅ មិន​បាន​លក់​លើក​ទី​ផ្សា​នោះ​ទេ ​ខ្ញុំ​ដឹង​ថា ​ទោះ​និយាយ​យ៉ាង​មិច​ក៏​នៅតែមាន​កំហុស​ ព្រោះ​មនុស្ស​មាន​ការ​គិត​ខុស​គ្នា ​តែ​ចង់​បកស្រាយ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​អគុណ​បាទ”។

គណនីហ្វេសប៊ុកឈ្មោះ Fanny Coco បានលើកឡើងថា ជូនចំពោះអ្នកតែស្ករ និងចូលចិត្តថា សង្គមខ្មែរពូកែតែខាងទើស ! សួរថាបទរបៀបនឹង អោយគេស្រឡាញ់ចូលចិត្តស្តាប់មែន? នេះសង្គមខ្មែរ មិនមែនបើកចំហរឿងផ្លូវភេទដូចនៅជប៉ុនទេ។ បើអ្នកពេញចិត្តខ្លាំង បទរបៀបនឹង ទុកចាក់ស្តាប់ការអ្នកឯងទៅ ទុកចាក់ឲ្យម៉ែឪក្មេកអ្នកឯង រាំលេងពេលថ្ងៃការទៅ អ្នកគាំទ្រពិតប្រាកដ គឺគេនឹងរិះគន់ ត្រង់ចំណុចណាដែលមិនសមរម្យ ព្រោះចង់ឲ្យគាត់កែលម្អ បទក្រោយៗកុំឲ្យមានរបៀបនឹងទៀត។ មកពីស្រឡាញ់ចូលចិត្តគាត់ ហើយក៏គិតពីអនាគតក្មេងៗក្នុងសង្គម ទើបមិនចង់ឲ្យគាត់ត្រូវគេស្តីបន្ទោស និងមើលងាយ ទៅថ្ងៃក្រោយ។ អារម្មណ៍ពិត ពីអ្នកស្រឡាញ់គាំទ្រគាត់កន្លងមក “។

ផេកគណនីហ្វេសប៊ុក ក្រមុំ កំពង់ចាម បានបញ្ចេញទស្សនថា សូមលុបចោលទៅ!! ចង់ល្មោភកាម កាមក្រាស់តែឯងទៅ! អសីលធម៌សង្គមចឹងៗចេះរកនឹកឃើញ ចង់ឲ្យហ្វេនដោនឡូតទុកស្ដាប់ ពេលរួមភេទមែន? ថេណា ពីមុនបាត់ទៅណា? សូមកុំយកវប្បធម៌របស់លោកខាងលិចខាងភេទ មកប្រៀបធៀបជាមួយខ្មែរយើង ខុសគ្នាឆ្ងាយណាស់ ចុងក្រោយសូមលុបវិញទៅ

ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា (Chanlakhena Chorn) បានបញ្ចេញទស្សនថា “ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន ។ ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណៈឲ្យគេដឹងថា​ ប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ បងសុំសរសើរអូនដែលក្លាហាន រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វឲ្យមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថា ទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទ របស់ពួកគាត់ លើកយកទង្វើ សកម្មភាពរួមភេទ របស់អ្នកទាំងនោះ​ មកនិយាយជាសាធារណៈវិញ តើអូនមានអារម្មណ៍បែបណា ?
បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង។ ចា៎អូន អញ្ចឹងអូនបន្តនិពន្ធបែបនេះទៀតចុះ ហើយអូនស្តាប់បទអូន និង មើលរឿងចៅពស់កងកងម្តងទៀតផង តើដូចនិងសាច់រឿង និង ប្រធានបទដែលអូនច្រៀងឬអត់ ? បងសម្តែងឈុតស្នេហា ឯអូនបកអាក្រាតសកម្មភាពលើគ្រែរបស់មនុស្សស្រី ។ តើតួប្រុសមានបកអាក្រាតតួស្រី ពេលរួមរ័ក្សដូចអូន កំពុងបកអាក្រាតតួអង្គស្រី នៅក្នុងបទ Rap របស់អូនទេ ? ចាកប្រធានហើយអូន ស្រីៗដែលជាដៃគូរស្នេហារបស់គាត់គួរប្រយ័ត្នណា !!!។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញមុខព្រលះលោក ថេណា ដែលជាតារាចម្រៀង Original Song ថា ជាមនុស្សកំពុងបន្ថោកខ្លួន ឲ្យក្លាយជាអ្នកបំពុលសង្គម និងបំផ្លាញខ្លួន​ក្នុងវិស័យវប្បធម៌ជាតិខ្មែរទៅវិញ។ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន លោក ថៃ នរៈសត្យា បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ? ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ! តែនេះមិនអ៊ីចឹងទេ បែរជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ។ មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ! យករឿងដាក់ខ្លួនមែន”។

លោកសុខ ជំនោ (Sok Chomnor) អ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មហង្សមាស បានថ្លែងថា “មួយម៉ាត់មួយក ក្រោយភ្លើងរលត់ ព្រោះTena បានលប់បទចម្រៀងរបស់ខ្លួនពី Channel ហើយ ដែលត្រឹមរយៈពេល១៦ម៉ោង មានអ្នកមើលរហូត146K នេះចាត់ជាចំនួនមួយច្រើនគួរសម (Chennel ផ្សេងនៅមាន)។ តែអ្វីដែលខ្ញុំឈ្វេងយល់ក្នុងនាមបុគ្គល និងអ្នកចូលចិត្តអានជាទូទៅ។ ១- រយៈពេល១៦ម៉ោង មិនមានសារព័ត៌មានណាមួយ បង្ហាញពីការបកស្រាយរបស់TENA (ឬខ្ញុំអានមិនប៉ះ) ដែលភាគច្រើនសរសេរតាមគ្នាសុទ្ធសាធ សូម្បីតែរូបភាព…. នេះបង្ហាញថា សំបូរអ្នកសរសេរចងមុង។ ២- រកឃើញថា អ្នកស្តាប់ចម្រៀងស្រុកយើង មិនទាន់ទទួលបានទេអត្ថន័យបែបនេះ អ៊ីចឹង អ្នកនិពន្ធ ឬអ្នកផលិតស្នាដៃសិល្បៈដទៃ គួរបានរៀនសូត្រពីចំណុចនេះ ដែលមិនបាច់មានគេជេរ ព្រោះTena រងជំនួសហើយ។ ៣-បទចម្រៀងTena EM នេះ បង្ហាញពីសោភណ្ឌ គឺភ្លេង សមត្ថភាពRap នានា មានន័យថា ចម្រៀងមានសោភណ្ឌ តែអត្ថន័យមិនទាន់ទទួលយកបានពីមហាជន។
៤-ចម្រៀងមួយបទនោះ រក្សាបាននូវស្ទីលរបស់Tena ទាំងរបៀបច្រៀង និងមេឡូឌី។ ៥- Tenaបានមកកាត់ រឿងរ៉ាវ ចំប៉ីខ្មៅ នីរតនា មីល្ពៅ មេPMនៅរតនគីរី បានយ៉ាងទាន់ពេលវេលា….។ ៦- Tena បានដកពិសោធន៍ឃើញថា ខ្លួនបានក្លាយជាមនុស្សមហាជន និងមានការទទួលស្គាល់សមត្ថភាពយ៉ាងច្រើន។ ៧- Tena បានឲ្យសារថ្មីមួយទៅអ្នកស្តាប់ ថាខ្លួន មិនចាំបាច់ ធ្វើបទRapជេរគ្នាទេ ធ្វើបែប EM នោះក៏បាន ដោយមិនបាច់ប្រឡូកប្រឡាក់ជាមួយគេ ។៨ – អវសាន្ត ” ចម្រៀងជាកញ្ចក់ផលិតឡើង ដោយជាងមួយក្រុមឈ្មោះសិល្បៈ”៕

អត្ថបទដែលជាប់ទាក់ទង