ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងប្រពន្ធដើមនិងប្រពន្ធចុងម្ចាស់ផលិតកម្ម LD Picture បានចេញមុខឡាយវីដេអូ និយាយពីទំនាក់ទំនងស្នេហារ

185

ភ្នំពេញ៖ នៅពេលនេះដែរ រឿងប្រពន្ធដើម និងប្រពន្ធចុង ដែលផ្ទុះពេញបណ្ដាញ សង្គម ហ្វេស ប៊ុក នៅមិនទាន់ចប់នូវឡើយទេ ដោយអ្នកនាង Panhchaka June ត្រូវជាអតីតភរិយាម្ចាស់ផលិតកម្ម LD បានប្រកាសក្តែងៗ នៅលើ បណ្ដាញសង្គម ហ្វេស ប៊ុក បានបញ្ជាក់ថា៖ កញ្ញា សាឡាត់ ស្រីឡាង កំពុងទាក់ទងជាមួយនឹងអតីត ប្ដីរបស់ខ្លួន រហូតទិញឡាន ទិញផ្ទះថែមទៀតផង។

ចំពោះរឿងមួយនេះដែរ យើងនៅមិនទាន់ឃើញការឆ្លើយតបរបស់កញ្ញា សាឡាត់ ស្រីឡាង ពាក់ព័ន្ធនឹងរឿងមួយនេះនៅឡើយទេ ហើយមហាជន និងក្រុមអ្នកគាំទ្ររបស់នាង ក៏នៅតែមានភាពងឿងឆ្ងល់ ហើយក៏ចង់បានការបកស្រាយរបស់ ស្រីឡាងទៅលើរឿងនេះដែរ។ ទទឹមនឹងរឿងមួយនេះដែរ តាមរយៈគេហទំព័រ ហ្វេស ប៊ុក អ្នកនាង
Panhchaka June ក៏បានធ្វើការឡាយវីដេអូ ហើយថែមទាំងបានសរសេរទៀតថា៖”សួរអីសួរមក​ ចង់ដឹងអីអូនប្រាប់​ តែអូនសុំនិយាយមុនសិនTeam ប្រពន្ធដេីមប្រពន្ធចុងអីចូលមេីល បានទាំងអស់។ ជាមួយនឹងការឡាយនេះដែរ អ្នកនាង ក៏បានរំលឹករឿងមួយចំនួន នៅក្នុងមន្ទីរពេទ្យ ក្នុងកំឡុងពេលសម្រាលកូនម្នាក់ឯង។
អ្នកនាងក៏បានបន្ថែមទៀតថា៖ រាល់ថ្ងៃបើទោះ អ្នកនាងជាមេម៉ាយកូន ពីរក៏ដោយ ក៏ប៉ុន្ដែអ្នកនាងគ្មានអារម្មណ៏ថាខ្លួនអន់នោះឡើយ ហើយក៏មិនចង់បានប្ដីទៀតដែរ។ ទទឹមនឹងនេះ អ្នកនាងក៏បានប្រាប់ទៅមហាជនជាង ៣ពាន់នាក់ ថា អ្នកនាងយកគាត់ តាំងពីគាត់គ្មានលុយ រហូតដល់ពេលនេះ មានលុយ ស្រាប់តែទាត់ក្បាល គាត់ ចោលតែម្ដង ៕ ដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង