ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ផ្លុង មឿក បានទទួលមរណភាពហើយ ជន្មាយុ ៨៦ឆ្នាំ

166


ភ្នំពេញ៖ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃឆ្លងឆ្លើយ លោកតាផ្លុង មឿក បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០១៩ ម៉ោង៨ព្រឹកនៅមន្ទីរពេទ្យព្រះតុកេមាលា ។ សពលោកតា មកយកតម្កល់នៅវត្ត​ស្វាយពពែ។

លោកតា ផ្លុង មឿកទទួលមរណភាព ដោយជម្ងឺរោគាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ។ ដោយសាច់ញាតិរបស់លោកតា បានបង្ហាញដោយក្តីទុក្ខសោកថា លោកពុក ផ្លុង មឿក បានទទួលមរណភាពហើយ គាត់លាពីពួកយើង រហូតហើយបងប្អូនដ៏សែនកម្សត់ទាំងអស់គ្នាអើយ។

គួររំលឹកថា ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក បានធ្លាក់ខ្លួនមានជំងឺឈឺធ្ងន់ធ្ងរជាច្រើនឆ្នាំ ហើយភរិយា របស់លោកតា ក៏បានទទួលមរណភាព កាលពីឆ្នាំ២០១៧។ នេះជាការបាត់បង់នូវវិរសិល្បករ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ដ៏មានទេពកោសល្យ៕

អត្ថបទដែលជាប់ទាក់ទង