ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង លំដាប់ជួរមុខ មាស សុខសោភា ថតបទចម្រៀងថ្មី

155

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខកញ្ញា មាស សុខសោភា ត្រៀមបញ្ចេញបទចម្រៀងថ្មី ដែលថតជាច្រើនប្រទេសក្នុងតំបន់អ៊ឺរ៉ុបរួមគ្នា ។ អ្វីដែលកាន់តែពិសេស បទចម្រៀងនេះ ត្រូវបានចូលរួមសម្តែងដោយគូស្នេហ៍ ដែលស្រឡាញ់គ្នាអស់១ទសវត្សរ៍មកហើយនោះផងដែរ។
បង្កើតស្នាដៃថ្មីប្លែក មាស សុខសោភា បានឈានឡើងដល់ការផលិតបទចម្រៀងថ្មីៗដោយមមានទាំងកម្មវិធីប្រកួតជ្រើសរើសអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងសម្រាប់នាងច្រៀងផងដែរ។ មានបទចម្រៀងថ្មីគឺបទ Everywhere Together ដែលត្រូវបានផលិតក្នុងបណ្តាប្រទេសជាច្រើនដូចជា ប្រទេសបារាំង, អាល្លឺម៉ង់, ក្រិច ,ស្វីសជាដើម។
តារាស្រីរូបនេះបញ្ជាក់ថាដោយសារការ ចំណាយពេលវេលាប្រមាណ២សប្តាហ៍ និងត្រូវថតរួមជាច្រើនប្រទេសទើបនាងសម្រេចចិត្តយកគូស្នេហ៍នាងថតរួមគ្នា ដើម្បីកាត់បន្ថយការចំណាយផងដែរ។ នាងថាដោយសារជាបទមនោសញ្ចេតនា ជំរុញឲ្យបង្កើនរសជាតិស្នេហ៍កាន់តែផ្អែមល្ហែមសម្រាប់គូស្នេហ៍ ។
នាងថាកន្លងមកគូស្នេហ៍នាងតែងទៅណាមកណាជាមួយនាងជានិច្ច ប៉ុន្តែគាត់មិនបង្ហាញខ្លួនជាសាធារណៈទេ។ នាងរំពឹងថាស្នាដៃបទចម្រៀងថ្មីដែលសម្រិតសម្រាំងក្នុងការផលិតនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
គួរបញ្ជាក់ដែរថា៖ តារាចម្រៀង មាស សុខ​សោភា បានភ្ជាប់ចំណងស្នេហ៍ជាមួយ លោក អ៊ឹង រ៉ាដា ដែល​ជា​អាណិក​ជន​ខ្មែរ​នៅ​កាណាដា​អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ។ ទោះជាយ៉ាងណាពួកគេនៅមិនទាន់ចូលរោងការនៅឡើយនោះទេ បើទោះបីជាចាស់ទុំទាំងសងខាងបានទទួលស្គាល់ និងដឹងលឺអស់រួចទៅហើយក្តី៕

អត្ថបទដែលជាប់ទាក់ទង