ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា បង្ហាញម៉ូត សុ​វណ្ណា​ឡាង បានបង្ហាញ ត្អូញត្អែរ​ សង្ស័យ​ជិត​មាន​ដំណឹង​ល្អ​ហើយ

176



ភ្នំពេញ៖ ចាប់តាំងពី​ប្រកាស​ធ្លាប់​ខូចចិត្ត​ម្តង​មក គៀត សុ​វណ្ណា​ឡាង ចាប់ផ្តើម​ប្រែប្រួល​ខុសប្លែក​ពី​ធម្មតា នាង​តែងតែ​បង្ហើរ​អារម្មណ៍​ពិត​របស់ខ្លួន​ជាមួយនិង​បានបង្ហាញ រូបភាព ក៏ដូចជា​សរសេរ​សារ​ដែល​បង្ក​ទៅដោយ​អត្ថន័យ​ជ្រាលជ្រៅ អំពី​រឿង​គូស្រករ ។​
​តារាបង្ហាញម៉ូត និងភាពយន្ដ កញ្ញា គៀត សុ​វណ្ណា​ឡាង បាន​បង្ហាញ អារម្មណ៏ ​កាលពីពេល​ថ្មីៗ​នេះ​មាន​ខ្លឹមសារ​ថា​៖ ស្ត្រី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់​មាន​ថ្ងៃនេះ​ជាមួយ​មនុស្ស​ដែល​ខ្លួន ស្រឡាញ់ ហើយ​ភ្ជាប់​មក​នូវ​ស្នាមញញឹម​ដ៏​ពេញចិត្ត​ទទួលយក​ថ្ងៃមួយ​នេះ ។ ក្នុង​ជីវិត​របស់​មនុស្ស​ស្រី បើ​បាន​ប្តី​ល្អ​ចេះ​យល់ចិត្ត​នាង​គ្រប់​កាលៈទេសៈ នោះ​ជា​សំណាង មួយ​ហើយ បើ​បាន​ម្តាយក្មេក​ពេញចិត្ត​ទៀត នាង​ជា​ស្រី្ត​ដែលមាន​សំណាង​ជាងគេ ។​
​ សារ​មួយ​ឃ្លា​ព្រមទាំង​រូបភាព​មួយ​សន្លឹក​នេះ ធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​ឮ​ស្រី​ស្រស់​រូបនេះ​បង្ហាញ​នូវ​សកម្មភាព​ទាំងអស់ នេះ រហូត​ធ្វើឱ្យ​គ្រប់គ្នា​គិតថា គៀត សុ​វណ្ណា​ឡាង ប្រហែលជា​រកឃើញ​អ្នក​ដែល​អាច​ផ្ញើរ​វាសនា​បាន​ហើយ បើ​មិន​ដូច្នេះ​ទេ ហេតុអ្វី​សុខៗ​នាង​ពោល​ពាក្យ​បែបនេះ?
​ កន្លងមក គៀត សុ​វណ្ណា​ឡាង បានទទួល​ស្គាល់​ផងដែរ​ថា មាន​អ្នក​តាម​ស្រឡាញ់​ច្រើន តែ​នាង​មិនទាន់​ចង់​រៀបការ ដោយសារតែ​អាយុ​នៅ​ក្មេង ម្យ៉ាងវិញទៀត ការងារ​សិល្បៈ​នាង​កំពុងតែ​ជោគជ័យ បើ​រៀបការ​ឆាប់​ខ្លាច​តែ​ប៉ះ​ស្នេហ៍​មិន​សមបំណង ទើប​នាង​សម្រេចចិត្ត​មើលចិត្ត​មើល​ថ្លើម​ជាមួយគ្នា​សិន មុននឹង​សម្រេចចិត្ត​ចាប់ដៃគ្នា​ធ្វើជា​គូ ៕ ដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង