ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថោងខុន:ចាប់ពីឆ្នាំ២០១៩នេះទៅគឺជាពេលវេលាសំខាន់ជាយុទ្ធសាស្រ្តក្នុងដំណើរឆ្ពោះទៅឆ្នាំ ២០២៣

108


ភ្នំពេញ:លោកថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ក្​នុងឱកាសបិទមហាសន្និបាតបូកសរុបការងារ​ប្រចាំឆ្នាំ២០១៨និងទិសដៅការងារឆ្នាំ២០១៩​​នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​កាលពីព្រលប់ថ្ងៃទី២១កុម្ភ:ថាចាប់ពីឆ្នាំ២០១៩នេះ​តទៅអ្វីៗគឺជាពេលវេលាយុទ្ធសាស្រ្តដ៏សំខាន់បំផុតក្នុងដំណើរឆ្ពោះទៅឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។
លោកបានបញ្ជាក់ថាក្រៅពីការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ពិសេសអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនី និងគ្រូបង្វឹកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់ចេញនូវការចូលរួមប្រកួតមានលក្ខណៈជា
ហ្គេមយុទ្ធសាស្ត្រ ៤ សំខាន់សៗ គឺ ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ ឆ្នាំ ២០១៩នេះ នៅហ្វីលីពីន ជាដំណាក់ កាលវាយតម្លៃសមត្ថភាពកីឡាកម្ពុជាលើកដំបូងជាហ្គេមយុទ្ធសាស្រ្តទី១និងការវាយតម្លៃកំណត់ប្រភេទកីឡាមួយចំនួនដាក់ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅហាណូយប្រ ទេសវៀតណាមជាដំណាក់កាលវាយតម្លៃសមត្ថភាពកីឡាលើកទី២ជាហ្គេមយុទ្ធសាស្រ្ត និងការវាយតម្លៃកំណត់ប្រភេទកីឡាទាំង ៣៥ ប្រភេទ ។ ការប្រកួតកីឡាអាស៊ីAsian Games លើកទី ១៩ឆ្នាំ ២០២២ នៅHanzhouប្រទេសចិន ជាដំណាក់កាលវាយតម្លៃសមត្ថភាពកីឡាកម្ពុជាជាលើកចុង ក្រោយ ជាហ្គេមយុទ្ធសាស្ត្រចុងក្រោយសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅព្រះរាជា ណាចក្រកម្ពុជា ពិសេសបន្ទាប់ពីAsian Gameឆ្នាំ២០២២”CAMSOK”នឹងដាក់ចេញនូវសន្ទស្សន៍កំណត់ចំនួនមេដាយមាសចុងក្រោយ
ត្រូវដណ្តើមយកក្នុងការប្រកួតស៊ីហ្គេម ២០២៣។
លោកថោងខុនបានបន្តថាផ្ដើមចេញពីហ្គេមយុទ្ធសាស្ត្រទាំងនេះ គឺទាមទារសហព័ន្ធកីឡាជាតិត្រូវពង្រឹង សមត្ថភាពរបស់ខ្លួន។ លោកបានបញ្ជាក់ថា ក្រោយពីអង្គមហាសន្និ បាតបានបើកកកាយបញ្ហាប្រឈមNOCC អាចធ្វើសំយោគបូកសរុបបញ្ហារបស់សហព័ន្ធកីឡាជាតិដូចជា១-សហព័ន្ធកីឡាជាតិមួយចំនួននៅមានបញ្ហាការគ្រប់
គ្រងដឹកនាំមិនទាន់ចុះសម្រុងគ្នានិងធ្វើការយន្តការច្បាស់លាស់។ ២-សហព័ន្ធកីឡាមួយចំនួននៅមានបញ្ហាខ្វះទីលានហ្វឹក ហាត់ឧបករណ៍ហ្វឹកហាត់និងសម្ភារះហ្វឹកហាត់។៣សហព័ន្ធកីឡាជាតិមួយចំនួននៅមានបញ្ហាខ្វះធនធានមនុស្សជំនាញ ពិសេសគ្រូបង្វឹកនិងកីឡាករកីឡាការិនី ។៤-សហព័ន្ធកីឡាជាតិមួយចំនួនខ្វះថវិកា ។៥-សហព័ន្ធកីឡាជាតិមួយចំនួនប្រឈមនឹងបញ្ហាបច្ចេកទេស មានតែការហ្វឹកហាត់ មិនមានការប្រកួត ឬមិនបានចូលរួមប្រកួតជាអន្តរជាតិ។
លោកថោងខុនបានបញ្ជាក់ថាផ្តើមចេញពីបញ្ហានេះ ចំពោះមុខយើងត្រូវរួមគ្នាដោះស្រាយ ហើយដោះស្រាយក្នុងកម្រិតសសរស្តម្ភទាំងបីភាគីចូលគ្នា ទើបមានប្រសិទ្ធភាព រួចធ្វើរបាយការណ៍ ជាក់លាក់មួយជូនរាជរដ្ឋាភិបាល ដើម្បីកំណត់គោលការណ៍ដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង