ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ស្រីស្អាតបាន មុន្នី​ល័​ក្ខ ចេញពីហង្ស​មាស ចូលក្រុមហ៊ុនសាន់​ដេ វិញ

198

​ភ្នំពេញ៖ អតីត​បេក្ខជនThe Voice Cam bodia កញ្ញា បាន មុន្នី​ល័​ក្ខ មួយរយៈ​ចុងក្រោយ​នេះ​បាន​ទាញ​ប្រជាប្រិយ​យ៉ាងខ្លាំង​ក្លា តាមរយៈ​ការលើក​យក​បទ​មរតក​ដើម​មក​បកស្រាយ​ឡើងវិញ ប៉ុន្តែ​ក្រោយពី​ការចេញ​ច្រៀង​នេះ​ក៏ត្រូវ​មហាជន​តែង​សង្ស័យថា​តារា​ស្រី​ទើប​ប្រកាស​ដំណឹង​បែក​ស្នេហ៍​រួម​គូ​ដណ្តឹង ឌី​ជេ ខេ​ក បាន​ចែកផ្លូវ​គ្នា​ពី​ផលិតកម្ម WE ដែលជា​ក្រុមហ៊ុន​តែមួយ​ជាមួយ​ហង្ស​មាស ខណៈ​ដែលមួយរយៈចុងក្រោយនេះហាក់មិនសូវជាមានបទថ្មីចេញក្នុងផលិតកម្មនេះសោះ ។
ដោយឡែកយើងតែងតែឃើញតារាស្រីរូបច្រៀងបទ Cover មរតកដើមបង្ហោះលើយូធូបទៅវិញតែក្នុងនោះក៏មានការគាំទ្រយ៉ាងច្រើនផងដែរ​។ ។ ទន្ទឹម​ចម្ងល់​មហាជន​មិនទាន់​រំលង​ប៉ុន្មាន​ផង​នៅមុននេះ​បន្តិច​គេ​ស្រាប់​ប្រទះ​តារា​ស្រី​ល្បី​ទឹកមុខ​មាន​មន្ត​ស្នេហ៍​រូបនេះ​បាន​រំលេច​សំនៀង​រួម​តារា​ប្រុស​ច្រមុះ​ស្អាត ខាន់ ជេ​ម​ស៍ គ្រា​កំពុង​ថត​សំឡេង និង​បនិងបានរៀបរាប់ភ្ជាប់ខ្លីថា៖ ​ត្រៀមៗ​បងប្អូន​អ៊ំ​ពូ​មីង​រាំវង់​ប្រពៃណី​ជាតិខ្មែរ​ឆាប់ៗ​នេះ ពី​ខ្ញុំបាទ ខាន់ ជេ​ម​ស៍ និងកញ្ញាបានមុន្នី​ល័​ក្ខ​ ។ ស្របគ្នា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​បាន​ទាញ​ការ​សន្និដ្ឋានថា៖ ប្រហែល មុន្នី​ល័​ក្ខ ចូល​សាន់​ដេ ហើយ​យ៉ាង ណាមិញ​តាមរយៈ​ការសន្និដ្ឋាន​មួយ​នេះ​ពុំទាន់​ពិតប្រាកដ​មួយរយ​ភាគរយ​នៅឡើយ​ទេ ខណៈ​សំនៀង​អ្នក​ទាំងពីរ​រួមគ្នា​ត្រូវ​អ្នកគាំទ្រ​ទាំងសងខាង​លាន់មាត់​ថា​ពិ​រោះ ហើយក៏​មាន​អ្នក​ខ​មិន​ទំនងជា​ពេញចិត្ត​ខ្លាំង​ថា៖បើ​បង​ទាំងពីរ​ចូល​សាន់​ដេ​រួមគ្នា​មែន ប្រាកដជា​ផ្ទុះ​ខ្លាំង​ហើយ​ ៕

អត្ថបទដែលជាប់ទាក់ទង