ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាត់មុខពីសិល្បៈយូរ កញ្ញាវ៉ាន់​ ​នី​ឡា​ ​កាន់តែ​បង្ហាញ​រាង​ម៉ា​អេម​ ​ក្រោយ​សំងំ​ហាត់ប្រាណ​មួយ​រយៈ​

196


ភ្នំពេញ៖ បាត់មុខពីសិល្បៈយូរ កញ្ញាវ៉ាន់​ ​នី​ឡា​ ​កាន់តែ​បង្ហាញ​រាង​ម៉ា​អេម​ក្រោយ​សំងំ​ហាត់ប្រាណ​មួយ​រយៈ​ ក្រោយ​សំងំ​ហាត់ប្រាណ​មួយរយៈ ពេល​នេះ​ ​វ៉ាន់​ ​នី​ឡា​ ​ដែល​ជា​ប្អូនស្រី​របស់​លោក​សុខ​ ​ជំនោរ​ ​កាន់តែ​មាន​រូបរាង​ស្រស់​ស្អាតនិង ​ទាក់ទាញ ​មួយ​កម្រិត​ទៀត​ ​។​ ​ចុងក្រោយ​នេះ​ ​វ៉ាន់​ ​នី​ឡា​ ​កាន់តែ​ចូលចិត្ត​លេង​ស្ទីល​តុបតែង​ខ្លួន​បែប​សិច​ស៊ី​បញ្ចេញរូបរាង​តូច​ស្រឡូន​ឃើញ​ហើយ​ពិតជា​គួរ​ឱ្យ​ក្នាញ់​ ​។​
ថ្វីដ្បិត​មិន​ចាប់​អាជីព​ចម្រៀង​ដូចមុន​ក៏​ពិតមែន តែ​ ​វ៉ាន់​ ​នី​ឡា​ ​នៅតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់មហាជន​ និង ​ហ្វេ​នៗ​ជាច្រើន ​។​ ​ជា​រឿយ​ៗ​ស្រី​ស្អាត​រូបនេះតែង​បង្ហាញ​រូបភាព​បែប​ឃ្យូ​ត ​និង​ ការ​ច្រៀង​លេង​ឱ្យ​​ហ្វេ​នៗ​ស្តាប់​កម្សាន្ត​ផង​ដែរ​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ថ្វីដ្បិត​ការងារ​ជំនួញ​មាន​ភាព​រវល់​ច្រើន​ក៏​ពិត​មែន​ ​តែ​ ​វ៉ាន់​ ​នី​ឡា​ ​តែងតែ​ចំ​ណាយ​ពេល​ហាត់ប្រាណ​ដែលគេ​ឃើញថា​ចុងក្រោយ​នេះ​រូបរាង​របស់​នាង​កាន់តែ​ស្អាត​ និង ​ទាក់ទាញ​ថែម​មួយ​កម្រិត​ទៀត​ ​។​
យ៉ាងណា​មិញ​ថ្មី​ៗ​នេះ​ ​វ៉ាន់​ ​នី​ឡា​ ​មិន​ខ្លាច​នឹង​បង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី​នៅ​មាត់សមុទ្រ​យ៉ាង​ស្រស់​ស្អាត​ ​។​ ​មានការ​សរសើរ​ថា​ចុងក្រោយ​នេះ​រូប​សម្រស់​របស់​ ​វ៉ាន់​ ​នី​ឡា​ ​កាន់តែ​ស្អាត​ជាពិសេស​រូបរាង​វិញ​ម៉ា​​កប់​តែម្តង​ ​។​ ​សព្វថ្ងៃ​ ​វ៉ាន់​ ​នី​ឡា​ ​ប្រើ​ជីវិត​រស់នៅ​យ៉ាង​ហ៊ឺហា​មិនធម្មតា​ ​ហើយជា​រឿយ​ៗ​នាង​តែង​ចំ​ណាយ​ពេល​ដើរ​លម្ហែ​នៅ​បណ្តា​ប្រ​ទេសនា​នា​ ​៕

អត្ថបទដែលជាប់ទាក់ទង