ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លេចរូបច្រើនសន្លឹកស្អាតៗ កូនស្រី ស្រីលាភ ទីទី បោះជំហានយ៉ាងលឿនក្នុងវិស័យសិល្បៈសម្តែង កំ​ពុ​ង​សាងប្រជាប្រិយភាពខ្លាំងមិនចា​ញ់​ម្ដាយ

241


ភ្នំពេញ៖ អ្នកកំប្លែងក្នុងក្រុមនាយ ក្រឹម ស្រីលាភ បានធ្វើឲ្យកក្រើកលើវិថីសិល្បៈរំពេច លើជំនួបស្នេហ៍ត្រីកោណជាមួយមេកើយ ក៏បង្កើតបានចំណងដៃស្នេហាបានកូនភ្លោះមួយគូដ៏គួឲ្យស្រឡាញ់។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈស្នេហាត្រីកោណនេះផងដែរ ស្រីលាភ នារីកំ​ណ​ព្វស្នេ​ហ៍​នា​យ ក្រឹម ក៏មានកូនស្រីវ័យ១៤ឆ្នាំ ម្នាក់សម្ផស្សក៏ស្រស់សោភា ពេលនេះកំពុ​ង​ឈា​ន​ជើងចូលក្នុងសិល្បៈតាមគន្លងម្តាយ។
ខណៈថ្មីៗនេះកូនស្រីរបស់ ស្រីលាភ ដែលមានឈ្មោះ ទីទី ក៏បានលេចមុខបង្ហាញទេពកោ​ស​ល្យជាលើកដំបូងនៅក្នុងខ្សែរឿងភាគ «កូនពស់កេងកង» ដែលកំពុងចាក់បញ្ចាំងនៅ​តា​​​​​មកញ្ចក់ទូរទស្សន៍ហង្សមាស និងតាមកម្មវិធីកំប្លែងសំណើចចុងសប្តាហ៍របស់ទូរទស្សន៍បាយ័នផងដែរ។ ដោយឃើញប្រជាប្រិយភាពហក់ឡើងគួឲ្យកត់សម្គាល់នោះ មហាជនជា​ច្រើ​ន​តែងសរសើរថា«ក្រៅពីមានសម្រស់ស្អាត កូនស្រីរបស់ ស្រីលាភ ក៏មានសមត្ថភាពក្នុងការសម្តែងបែបកំប្លែងមិនចាញ់ម្តាយប៉ុន្មានឡើយ៕

អត្ថបទដែលជាប់ទាក់ទង