ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងជាច្រើនឌួង បានចេញបទចម្រៀងត្រៀម អបអរសាទរចូលឆ្នាំថ្មីខាងមុខ ដើម្បីរាំលេងកម្សាន្ដ

174

ភ្នំពេញ៖ តារាចម្រៀងជាច្រើនបាន បញ្ចេញបទចម្រៀងថ្មីៗជា ច្រើនបទមុនចូលឆ្នាំទុកសម្រាប់រាំលេងកម្សាន្ត។ ប៉ុន្តែអ្វីដែលគេចម្លែកក្នុងអារម្មណ៍ គឺក្រោយបទចម្រៀង២បទរបស់ តារាចម្រៀងកញ្ញា រតនៈ ពិសី និងកញ្ញា រ៉ាប៊ី មានចំណងជើងស្រដៀងគ្នា និងចេញមុនក្រោយគ្នាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
​សុទ្ធតែជាបទញាក់កន្ត្រាក់អារម្មណ៍ តារាចម្រៀង យេៗទាំងពីររូបបានបង្ហាញ ទាំងក្បាច់រាំដ៏ទាក់ទាញ សូម្បីតែចំណងជើងក៏មាន ភាពប្រហាក់ប្រហែលគ្នាផងដែរ។ កញ្ញា រ៉ាប៊ីដែលឆ្នាំមុនបានធ្វើឲ្យកក្រើកបទ”មាន់ស្រែ”នោះក៏លេងយ៉ាងចាស់ដៃជាមួយនឹងស្នាដៃបទថ្មី”ម៉ែជេ”កាលពីប៉ុន្មានថ្ងៃមុននេះ។ ស្របគ្នានេះដែរ បទ”ម៉ែតាមជេ” របស់ រតនៈ ពិសីដែលមានក្បាច់រាំគួរទាក់ទាញផងដែរ នោះកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងផងដែរ ខណៈដែលទើបតែនឹងចេញ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ រតនៈ ពិសី បញ្ជាក់ថា បទថ្មីរបស់នាងទើប នឹងចេញចក្រោយមែន ប៉ុន្តែនាងនាង បានសម្រិតសម្រាំងអស់ ជាច្រើនខែមកហើយ ហើយនេះគឺជាបទភ្លេងថ្មី។ នាងថាដោយសារចង់មានបទថ្មីផ្ទាល់ខ្លួន នាងបានស្នើឲ្យអ្នកនិពន្វបទភ្លេងថ្មី និងទំនុកច្រៀងពិសេសនេះឡើង។ ទោះជាយ៉ាងណាបទចម្រៀង របស់នាងមិនមានបំណង ប្រកួតប្រជែងជាមួយសិល្បកររូបណានោះដែរ។ តារាស្រីរូបនេះបញ្ជាក់ដែរថាបទចម្រៀង នេះជួយច្រៀងដាស់តឿន ដល់ក្មេងស្រីដែលក្មេងស្រីដែល មានចរិកខ្ជិលច្រអូន និងស្របទៅតាមអត្តចរិកឡិឡក់ របស់នាងផងដែរ។ អ្វីដែលពិសេស នាង និងប្រធានក្រុមរាំបានរួមគ្នា បង្កើតក្បាច់រាំថ្មីដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។
​ក្រៅពីបទចម្រៀងនេះតារាចម្រៀងមិនជ្រកក្រោមផលិតកម្ម ណាមួយរូបនេះក៏ត្រៀមបញ្ចេញបទចម្រៀងបទភ្លេងថ្មីផ្ទាល់ខ្លួនមួយចំនួនបន្ថែមទៀតក្នុងពេលខាងមុខផងដែរ។ នាងរំពឹងដែរថា បទចម្រៀងថ្មីរបស់នាងនឹងទទួលបានការគាំទ្រ និងយកមករាំលេងកម្សាន្តក្នុងឱកាសជួបជុំនានាផងដែរ។ សម្រាប់ការងារសិល្បៈតារាស្រីរូបនេះបញ្ជាក់ថា នាងនៅតែទទួលបានឱកាសចេញច្រៀង និងសម្តែងថ្មីៗ ជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅស្រុក។ ខណៈដែលការងារមុខរបរលក់ ផលិតផលថែរក្សាព្យាបាល សម្រស់តាមអនឡាញ ក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ៕ ដោយ៖ សារិទ្ធី

អត្ថបទដែលជាប់ទាក់ទង