ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Leagueជើងទី២ ណាហ្គា ឈ្នះព្រះខ័នរាជស្វាយរៀង ៤ ទល់០

116

​ភ្នំពេញ៖ League នាសប្ដាហ៍នេះក្រុមបាល់ទាត់ណាហ្គាវើល បានយកឈ្នះក្រុមព្រះខ័នរាជស្វាយ
រៀង ៤ ទល់០ ដែលនេះជាជំនួបនៅក្នុងជើងទី២ ។
​ក្រុមទាំង២នេះកាលពីជួបគ្នានៅជើងទី១ រកបានតែ១ ពិន្ទុម្នាក់ប៉ុណ្ណោះ ដោយសារតែប្រកួតស្មើគ្នា ។
គ្រាប់បាល់ជ័យជម្នះរបស់ណាហ្គាវើល គឺធ្វើបានដោយកីឡាករ Bisan George ២គ្រាប់ និងសមាជិកថ្មី Song Chi-Hoon ២គ្រាប់ដែរ ។ លោក មាស ចាន់ណាដែលជាគ្រូបង្វឹកក្រុមណាហ្គាវើល បាននិយាយថា នេះជាជ័យ
ជម្នះក្រៅដីដ៏អស្ចារ្ស ដែលសមាជិកក្រុមរបស់លោកសហការ គ្នាលេងបានល្អទើបក្រុមរបស់លោកបានទទួល
ជ័យជម្នះដ៏អស្ចារ្យបែបនេះ ។


​ដោយឡែកក្រុមភ្នំពេញក្រោម ក៏រកបាន៣ពិន្ទុដែរ ដោយយកឈ្នះក្រុមសូលទីឡូអង្គរ២ ទល់១ក្នុងជំ
នួបជើងទី២ ដែលលេងក្រៅដីនេះ ។កាលជើងទី១ភ្នំពេញក្រោន ឈ្នះសូលទីឡូអង្គរ ១ ទល់០ ។
​ចំណែកក្រុមបឹងកេត បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤ទល់០ មិនឲ្យភ្លាត់ដូចកាលពីជើងទី១ ដែលបណ្ដោយឲ្យក្រុមអាស៊ីអឺរ៉ុប វាយបកតាមពីក្រោយ ៣ទល់៤ ឡើយ ។
តាមរយៈជ័យជម្នះនេះ ក្រុមភ្នំពេញក្រោន បានឡើងឈរលេខ៥ បណ្ដោះអាសន្ននិងមាន ២១ពិន្ទុ គ្រាដែលបឹងកេត បន្ដឈរកំពូលតារាងមាន ៣០ពិន្ទុ និងក្រុមណាហ្គាវើលឈរលេខ២ មាន ២៨ពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង