ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង សំណាងឈ្នះដោយសន្លប់ខ្លួនឯង

124

ភ្នំពេញ:ការប្រកួតប្រដាល់វគ្គសន្សំពិន្ទុ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃ
ទី១កក្កដាអ្នកប្រដាល់ឡុង សំណាងក្លិបសាលវ័ន្ដកីឡាបានទទួលជ័យជំនះលើគូប្រកួតថៃរបស់ខ្លួនគឺFa Nimithនៅទឹកទី៥ដោយសន្លប់ខ្លួនឯង ។

ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះសំណាងមានប្រៀបតាំងពីពីទឹកទី១មកម្ល៉េះ ។សំណាងវ៉ៃចេញច្រើន និង មានប្រសិទ្ធិភាពល្អ ឯ Fa Nimith បានត្រឹមតែប្រើជង្គង់ហើយវាយមិនសូវមានប្រសិទ្ធិភាពទៀតផង ។នៅទឹកទី៣អ្នកប្រដាល់ថៃរូបនេះ ត្រូវលោកអាជ្ញាកណ្ដាលណន រិទ្ធពិន័យ និងដកពិន្ទុម្ដងហើយដោយសារតែសំណាងដួលហើយ គេបែរជាទាត់បន្ថែមលើសំណាងមួយចំមុខដែរ តែមិនសូវធ្ងន់ព្រោះបន្ទាប់ពីរាប់៨ហើយ សំណាងបន្តការប្រកួតបាន ទៀតដោយគ្មានបញ្ហា ។ មកដល់ទឹកទី៥ ដែលជាទឹកចុងក្រោយទៅហើយនោះ Fa Nimith បានបំពានលើសំណាងម្ដងទៀតគឺក្នុងពេល ដែលសំណាងដួលហើយនោះគេព្រលែងមួយជើងទៀត ចំមុខធ្ងន់ជាងមុន ។លើកនេះសំណាងងើបលែងរួចតែម្ដង ។

ការប្រកួតបំពានបទបញ្ជាប្រកួតបែបនេះ ប្រធានគណៈវិនិច្ឆ័យគឺលោករាជ សុផែនបានសម្រេចចិត្ត ប្រគល់ជ័យជំនះឲ្យសំណាងតែម្ដង ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់កម្ពុជាឌុម កែវដាក្លិបម្កុដរាជសីហ៍ ប្រកួតចាញ់ពិន្ទុគូប្រកួតថៃរបស់ខ្លួនឈ្មោះPek Thieng ដោយពិន្ទុដាច់តែម្ដង ។

កែវដាវ៉ៃចេញច្រើនតែមិនចំគោលដៅឡើយ មិនតែប៉ុណ្ណោះគេត្រូវ Pek Thieng ទាត់ឡើងខូចជើងទៀតផង។ កែវដាតស៊ូដល់ទឹកទី៥មែនតែក្នុងចំណោមចៅក្រម ទាំង៥រូបមានចៅក្រម៤រូបហើយដែលឲ្យផ្ដល់ពិន្ទុឲ្យ Pek Thieng ឈ្នះ ហើយមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យកែវដាឈ្នះ ៕

អត្ថបទដែលជាប់ទាក់ទង