ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាភាពយន្ដ កញ្ញា គង់ ដារ៉ាទី កំ​ពុ​ង​សាងប្រជាប្រិយភាព មិនឲ្យចាញ់ម្ដាយឡើយ

284


ភ្នំពេញ៖ កូនស្រីរបស់ស្រីលាភទើបតែ​ពេញវ័យមាន​រូប​សម្រស់​ស្រស់ស្អាត​មិនធម្មតា​មែន ធ្វើ អោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជា ច្រើន កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង។
កូនស្រី​របស់ ស្រី​លាភ មាន​ឈ្មោះថា គង់ ដា​រ៉ា​ទី ហៅ ទី​ទី ហើយក៏បានលេចមុខបង្ហាញទេពកោ​ស​ល្យជាលើកដំបូងនៅក្នុងខ្សែភាពយន្ដរឿង ភាគ «កូនពស់កេងកង» ដែលកំពុងចាក់បញ្ចាំងនៅ​តា​​​​​មកញ្ចក់ទូរទស្សន៍ហង្សមាស និងតាមកម្មវិធីកំប្លែងសំណើចចុងសប្តាហ៍របស់ទូរទស្សន៍បាយ័នផងដែរ។

អ្នកកំប្លែងក្នុងក្រុមនាយ ក្រឹម ស្រីលាភ បានធ្វើឲ្យកក្រើកលើ វិថីសិល្បៈរំពេច លើជំនួបស្នេហ៍ត្រីកោណជាមួយមេកើយ ក៏បង្កើតបានចំណងដៃ ស្នេហាបានកូនភ្លោះមួយគូដ៏គួឲ្យស្រឡាញ់។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈស្នេហាត្រីកោណនេះផងដែរ ស្រីលាភ នារីកំ​ណ​ព្វស្នេ​ហ៍​នា​យ ក្រឹម ក៏មានកូនស្រីវ័យ១៤ឆ្នាំ ម្នាក់សម្ផស្សក៏ស្រស់សោភា ពេលនេះកំពុ​ង​ឈា​ន​ជើងចូលក្នុងសិល្បៈតាមគន្លងម្តាយ។
ខណៈថ្មីៗនេះកូនស្រីរបស់ ស្រីលាភ ដែល មានឈ្មោះ ទីទីដោយឃើញប្រជាប្រិយភាពហក់ឡើងគួឲ្យកត់សម្គាល់នោះ មហាជនជា​ច្រើ​ន​តែងសរសើរថា ក្រៅពីមានសម្រស់ស្អាត កូនស្រីរបស់ ស្រីលាភ ក៏មានសមត្ថភាពក្នុងទេព្យកោសល្យ ការសម្តែងបែបកំប្លែងមិនចាញ់ម្តាយប៉ុន្មានឡើយ ធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ដ និងមហាជនទូទៅ ៕

អត្ថបទដែលជាប់ទាក់ទង