ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បែងចែកប្រភេទ គោលដៅ ក្នុងការគ្រប់គ្រងជនបរទេស

156


ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ វាយតម្លៃខ្ពស់ ចំពោះតួនាទីរដ្ឋបាលប៉ុស្តិ៍ ដែលមិនអាចខ្វះបាន ក្នុងការរួមចំណែក គ្រប់គ្រងជនអន្តោប្រវេសន៍។

លោក​នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានដឹកនាំកិច្ចប្រជុំ​ការងារដកហូត ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី​ ការងារអន្តោប្រវេសន៍​ នាព្រឹកថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ​២០១៩​ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងពិចារណា អំពីការបែងចែកប្រភេទ គោលដៅ ក្នុងការគ្រប់គ្រងជនបរទេស ថាតើកម្រិតណារដ្ឋបាលប៉ុស្តិ៍ ជាអ្នកគ្រប់គ្រង ហើយកម្រិតណាអធិការ កម្រិតណាស្នងការ និងកម្រិតណាអគ្គនាយកដ្ឋានអន្តោវេស្តន៍ ដើម្បីប្រមូលព័ត៌មាន ឲ្យបានលម្អិត។

លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្ថែមថា ក្រសួងហាមការបញ្ជាក់លិខិតស្នាក់នៅ ឬឯកសារផ្សេងៗ តែជនបរទេសណា មករស់នៅថ្មីតែប៉ុណ្ណោះ ប៉ុន្តែបើជនបរទេសនោះ មករស់នៅតាំងពីមុនខែកក្កដា ឆ្នាំ២០១៤ ហើយមានសហព័ន្ធជាខ្មែរ យើងអាចបញ្ជាក់លិខិតស្នាក់នៅ ឬឯកសារផ្សេងៗអោយពួកគាត់បាន ហើយសូមឲ្យពួកគាត់ សហការជាមួយអាជ្ញាធរ ប្រគល់ឯកសារទាំងឡាយ មិនប្រក្រតីឲ្យអាជ្ញាធរវិញ។

សូមបញ្ជាក់ថា ការពន្យារឱសានវាទ នៃការទទួលពាក្យ សុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩៕


អត្ថបទដែលជាប់ទាក់ទង