ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាល ម្នាក់ អារមេបញ្ចូលគ្រាប់ រាលកៃ កាំភ្លើងផ្ទុះដាច់ ចង្អុលដៃខ្លួនឯង

86

ភ្នំពេញ ៖ មន្រ្តីនគរបាល នាយកដ្ឋាន ចរាចរណ៍ និង សណ្តាប់ធ្នាប់ ក្រសួងមហាផ្ទៃម្នាក់បានបង្កឲ្យ ផ្ទុះអាវុធ បណ្តាលមកពី ការ រាលកៃ ធ្វើ ឲ្យ រង របួសដាច់ចង្អុលដៃ នៅ ចំណុច ក្នុង ចំណតរថយន្ត បុរី ពិភពថ្មី សែន សុខ ផ្លូវ បេតុង ភូមិ បា យ៉ាប សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ នៅ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ វេលា ម៉ោង ២២ និង ៣០ នាទី។
ជនរងគ្រោះ ឈ្មោះ ផង់ សុផល ភេទ ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ( នាយកដ្ឋាន ចរាចរណ៍ និង សណ្តាប់ធ្នាប់ ក្រសួងមហាផ្ទៃ ) ស្នាក់ នៅផ្ទះ លេខ ៤៤ ផ្លូវលំ ភូមិ ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ( របួសចង្អុលដៃ ខាងឆ្វេង ) សម្ភារៈ បន្សល់ទុក អាវុធខ្លី ០១ ដើ ម៉ាក K54 លេខ ៥៩០០០២៦៦ និង គ្រាប់ ០៧ គ្រាប់ . បណ្ណសំ គាល់ អាវុធ ០១ ច្បាប់ និង លិខិត បេសកកម្ម ០១ ច្បាប់ រក្សាទុក នៅ អធិការដ្ឋាន ។
តាម ព័ត៌មាន ឲ្យ ដឹងថា មុនពេល កើតហេតុ ជនរងគ្រោះ បាន រៀប អ ពា ហ៍ ពិពាហ៍ កូន នៅ ចំណុច ខាងលើ ។ លុះដល់ ម៉ោង កើតហេតុ ជនរងគ្រោះ បាន យកលុយ ចំណងដៃ ទុក ក្នុង ឡាន ក្នុង គោលបំណង យក ត្រឡប់ទៅផ្ទះ ហើយ បាន ដក កាំភ្លើង ពី ក្នុង ហោប៉ៅ ខោ អា ម៉េ បញ្ចូល គ្រាប់ ទុក ការពារ ខ្លួន ពេល ត្រឡប់ទៅផ្ទះ ទើប បណ្តាល ឲ្យ រាលកៃ កាំភ្លើង ផ្ទុះ ត្រូវចំ ម្រាមដៃ ខាងឆ្វេង ខ្លួន ឯងតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង