ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ ក្នុងករណីភ្លើងប្រច័ណ្ឌ វាយសម្លាប់បុរស​ម្នាក់ រួចអូសសពសម្លាក់ទឹកស្រះ

91


បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយសារភ្លើងប្រច័ណ្ឌបុរស​វ័យ​ចំណាស់ម្នាក់ ប្រើប្រាស់ដំបងឫស្សី វាយសម្លាប់បុរសម្នាក់​ រួចអូសទម្លាក់ចូលក្នុងទឹកស្រះ នៅស្រុកកំរៀងខេត្តបាត់ដំបង ហើយត្រូវបាននគរបាលស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ ។

នៅព្រឹកថ្ងៃទី​ ១៧​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​នេះ ដោយអនុវត្តនូវបទបញ្ជារបស់​លោក ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងដោយបានការ​សម្របសម្រួលលើនីតិវិធីពីលោក​ នួន​ សាន​ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តបាត់ដំបងផង​ នោះ​ លោកឧត្តមសេនីយ៍ត្រី​ជេត​ វណ្ណនី​ ស្នង​ការរងផែនការងារព្រហ្មទណ្ឌ​ បានដឹកនាំការ​កម្លាំងជំនាញក្នុងផែន​សហការ ជាមួយកម្លាំងនគរ​បាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ឯក​ គឹម​ ពន្លក​ ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុនមួយករណី ​ក្នុងមូលដ្ឋានភូមិស្វាយធំ​ ឃុំបឹងរាំង​ ស្រុកំរៀងរហូតឈានទៅធ្វើការឃាត់ខ្លួន បុរសម្នាក់ ​និង​ប្រពន្ធរបស់ខ្លួនម្នាក់ទៀត​ ដែលជាជនជាប់សង្ស័យ ក្នុងអំពើឃាតកម្មមួយនេះ​។

សូមជម្រាបជូនថា កាលពីថ្ងៃទី​១៦​ ខែ​ មីនា​ ឆ្នាំ២០១៩​ ពលរដ្ឋបានប្រទះឃើញសាកសព​បុរស​ម្នាក់នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្វាយធំ​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់​ដំបង​ ដែលសាកសពបុរសនោះឈ្មោះ​ សំ​ ម៉ៅ​ អាយុ​ ៥១​ឆ្នាំ រស់​នៅភូមិថ្មី​ ឃុំត្រាង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ហើយនៅលើខ្លួនសាកសពមានស្លាក​ស្នាមរបួសដោយអន្លើ និងមានចំណងកន្សែង​រឹតជាប់នឹងកផង​ ។ ផ្តើមចេញពីបញ្ហានេះ នគរ​បាល​បានដាក់ការស័ង្សយ លើករណី ​ឃាតក​ម្ម ​ចំពោះជនងគ្រោះខាងលើ ដែលនាំទៅដល់​ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត​ ក្រោម​ បញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តបាត់ដំបង​ មកដល់ថ្ងៃទី​ ១៧​ ខែ​ មីនា​ ឆ្នាំ​២០​១​៩​ ដោយបានការយល់ព្រមពីលោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូង​ នរបាលបាន​សម្រេច​ឃាត់ខ្លួន ​បុរសម្នាក់ឈ្មោះ​ ភេង​ ភាព​ អាយុ៥១​ឆ្នាំ​ រស់នៅ​ភូមិត្រាង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ជាប្តីនិងស្រ្តីជាប្រពន្ធឈ្មោះ​ សែត​ ភាព​ អាយុ​ ៥០​ឆ្នាំ​ ដើម្បីធ្វើការស្រាវជ្រាវ​ ។

ឆ្លងតាមរយៈការស្រាវជ្រាវ ប្រមូលភស្តុតាង ជនស័ង្សយ​ ភេង​ ភាព​ បានឆ្លើយសារភាពថា​ ខ្លួន បានប្រើប្រាស់ដំបងឫស្សី​វាយម្លាប់ជនរងគ្រោះឈ្មោះ​ សំ​ ម៉ៅ​ កាលពីយប់ថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​២០១៩ ​ដែលក្នុងសម្មភាពនេះ ក៏បានការចូលរួមពីប្រពន្ធខ្លួនផងដែរ​ ហើយមូលហេតុ ដែលឈានដល់ការវាយសម្លាប់ ជនរងគ្រោះនេះ គឺផ្តើមចេញពីភ្លើងប្រច័ណ្ឌ រវាងជនរងគ្រោះ ជាមួយប្រពន្ធរ​ប​ស់​ខ្លួននាពេលកន្លងទៅ​ ។ សូមបញ្ជាក់ជូនថា នា​រយ:ពេលកន្លងទៅ ជនរងគ្រោះធ្លាប់ចេញ​ ចូល​ក្នុងលំនៅដ្ឋានរបស់ជនសង្ស័យ ដោយ​សារ​តែពួកគាត់មានទីលំនៅជិតខាងគ្នា​ ហើយបន្តិចម្តងៗ ជនសង្ស័យបានផ្តើមគំនិតប្រច័ណ្ឌថាជនរ​ង​គ្រោះ​នេះ និងប្រពន្ឌខ្លួន មានទំនាក់ទំនងស្នេហាជាមួយគ្នា​ ហើយធ្លាប់ប្រាប់ថាឈប់ឲ្យជនរងគ្រោះចេញ​ ចូល​ ក្នុងលំនៅដ្ឋានរបស់ខ្លួន​ទៀត។ នៅយប់កើយហេតុ ជនរងគ្រោះមកសុំស្នាក់នៅ ក្នុងផ្ទះរបស់ជនសង្ស័យ ដោយសារជនរងគ្រោះ និងប្រពន្ធជនរងគ្រោះ មានទំនាស់ជាមួយគ្នាហើយ មិនបានអនុញ្ញាតឲ្យជនរងគ្រោះ សម្រាកនៅក្នុងផ្ទះទេ​ បញ្ហានេះជាឱកាសដោយស្ថិតក្នុងកំដៅនៃភ្លើងប្រច័ណ្ឌផង ជនស័ង្សយនិងជាជន​ដៃដល់ បានបង្កជម្លោះជាមួយជនរងគ្រោះ រហូតឈានដល់ការប្រើប្រាស់ដំបង វាយប្រហារហើយ​អូសទៅទម្លាក់ក្នុងទឹកស្រះមួយកន្លែងនៅក្នុងភូមិ​ ។ ក្នុងពេលវាយប្រហារនេះ ប្រពន្ធជន​សង្ស័យ បានជួយក្រៀកអូសជនរងគ្រោះ ទៅកាន់មាត់ស្រះ​ និងយកកន្សែងរឹតកបន្ថែមទៀត ​មុនពេលទម្លាក់ចូលក្នុងទឹកស្រះ​​ ហើយដើម្បីជាការបង្វែងដាន សមត្ថកិច្ច ជនសង្ស័យបានយកក្រដាស់សរសេរអក្សរមានន័យថា​ (កូនស៊ីឪ​ពុក…..​) បង្កប់នៅក្នុងកាបូបរបស់ជនរងគ្រោះ ក្នុងចេតនា​ទម្លាក់រឿងនេះ ទៅឲ្យកូន​ប្រសាប្រុ​ស រ​បស់ជន​រងគ្រោះជាអ្នកទទួល។

ជនស័ង្សយទាំងពីរនាក់ និងវត្ថុតាងកំពុងក​សាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង