ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការក្រុងភ្នំពេញ ចេញដីកា ចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ

97

​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមីនា បាបានចេញដីកាដាច់ដោយឡែកពីគ្នាមួយចំនួន ដោយ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​នាក់ ដែល​ក្នុងនោះ​មាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ លោក តុ វ៉ាន់​ចាន់ លោក ឡុង រី លោកស្រី មូ សុខ​ហួរ លោក ហូរ វ៉ាន់ និង​លោក ម៉ែន សុថា​វរិ​ន្ទ្រ ពីបទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​
លោក កូយ សៅ បានចេញ​ដីកាបញ្ជូនទៅកាន់ប្រធាននាយកដ្ឋានប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង និង​នាំខ្លួន​អតីត​តំណាងរាស្ត្រ​៦​រូប​ទៀត​។​

​អ្នកនយោបាយ​និន្នាការ​ប្រឆាំង​ទាំង​៨​រូប ដែល​កំពុង​ភៀសខ្លួន​នៅ​បរទេស រង​ការចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៤៥៣ មាត្រា​៤៩៤ និង​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ :
អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១៖ លោក សម រង្ស៉ី ២៖ លោក អេង ឆៃអ៊ាង ៣៖ លោកស្រី មូរ សុខហួរ ៤៖ លោក អ៊ូ ច័ន្ទឫទ្ធិ ៥៖ លោក ហូ វ៉ាន់ ៦៖ លោក ឡុង រី ៧៖ លោក ម៉ែន សុថាវរិន្ទ្រ និង៨៖ លោក តុ វ៉ាន់ចាន់។
អតីតមេក្រុមប្រឆាំងទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។
ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ ឱ្យដឹងថា​ សកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកមួយចំនួននោះ គឺជាអំពើក្បត់ជាតិ ដែលញុះញង់ដើម្បីបង្កភាពវឹកវរក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង