ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

203

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ដែលក្នុងឆ្នាំ២០១៨កន្លងមកជាឆ្នាំដែលយើងបានរួមគ្នាធានាការពារសន្តិសុខ ស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម និងសណ្តាប់ ធ្នាប់សាធារណៈបានល្អប្រសើរ ពន្លឿនការអភិវឌ្ឍន៏ និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈបំរើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។

  ក្នុងពិធីបើកសន្និបាតនៅព្រឹកថ្ងៃទី១៨មិនា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា សំរាប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩របស់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺជាការបូកសរុបវាយតំលៃ ដកពិសោធន៏លទ្ធផលការងារឆ្នាំចុងក្រោយនៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភា ហើយជាឆ្នាំចាប់ផ្តើមនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និតិកាលទី៦នៃរដ្ឋសភា។

​លោកបន្តថា ចំពោះវិធីសាស្ត្រដើម្បីកំណត់ទិសដៅអនុវត្តការងារឆ្នាំ២០១៩នេះ អង្គសន្និបាតដែលមានរយះពេល២ថ្ងៃនេះបានរក្សាវិធីសាស្ត្របែងចែកក្រុម ពិភាក្សាក្នុងគោលបំណងទទួលបានធាតុចូលកាន់តែច្បាស់ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន៤រួមមានទី១ វិធានការជំរុញការអនុវត្តច្បាប់ចរាចរណ៏ និងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ,ទី២ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយះច្រកចេញចូលតែមួយ,ទី៣ ការធ្វើប្រទានកម្មដីធ្លីជូន

ប្រជាពលរដ្ឋ និងទី៤ វិធានការទប់ស្កាត់ការប្រើប្រាស់អក្សរបរទេសនៅលើអក្សរ ខ្មែរ ឬអក្សរបរទេសសុទ្ធដោយគ្មានកម្មសិទ្ធបញ្ញាលើផ្ទាំងផ្សព្វផ្សាយផ្សេងៗ។ឯ  លោក បានបន្តថា បញ្ហាសំខាន់ៗខាងលើនេះ ទាមទាឲ្យិយើងប្រឹងប្រែងរួមគ្នាថែមទៀតដើម្បីថែរក្សា និងពង្រីកបន្ថែមនូវស្នាដៃ និងសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសំរេចបានក្នុងឆ្នាំ២០១៨ ហើយសំណុំបញ្ហាទាំងនេះក៏ជាការងារអាទិភាពដែលត្រូវពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធភាព សំដៅធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយ ជំរុញការផ្តល់សេវាសាធារណៈជូនប្រជា ពលរដ្ឋ និងការអភិវឌ្ឍន៏សង្គមលើគ្រប់វិស័យ៕

 

អត្ថបទដែលជាប់ទាក់ទង