ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារសម្អាតក្នុង ក្រុង ដើម្បីត្រៀមទទួលសង្រ្កាន្តឆ្នាំថ្មី​ ២០១៩

105

ព្រះវិហារ ៖ ស្របពេល ដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខិតជិតចូលមកដល់នោះ ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប បានត្រៀមលក្ខណៈរៀបចំទីកន្លែង ផ្ទះសំបែង ក្នុងការទទួលទេវតាឆ្នាំថ្មីរៀងៗខ្លួន។ នៅតាមរាជធានី ខេត្ត ស្រុក ក្រុង និងតាមរម្មណីយដ្ឋាននានា ក៏ត្រូវបានរៀបចំសម្អាត តុបតែងយ៉ាងស្រស់ស្អាត មានភ្លើងពណ៌ ផ្កាភ្ញី ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទទួលភ្ញៀវទេសចរដែលមកលេងកំសាន្តផងដែរ។

  ជាងស្តែងនៅពេលនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននឹងកំពុងបោសសំអាតក្រុងព្រះវិហារត្រៀមទទួលសង្រ្កាន្តឆ្នាំថ្មី​ ២០១៩។
   ជាមូយគ្នានេះដែរ  រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារនឹងប្រារព្វ ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ឆ្នាំកុរ​​​​​​ ឯកស័ក​​ ព.ស ២៥៦៣ នៅបរិវេណរមណីដ្ឋានប្រាសាទកោះកេរ​​​​ ​ជជាមួយតារាល្បីៗផងដែរ។
   អាជ្ញាធរព្រះវិហារសូមអញ្ជើញពុកម៉ែ​ បងប្អូនទាំងអស់​ ចូលរួមសប្បាយរីករាយ​​ ជួបជុំមហាគ្រួសារខ្មែរ​ ក្រោមម្លប់សន្តិភាព រយះពេល៤ទសវត្សរ៍​ដែលមានឈ្មោះថា​ “ព្រះវិហារសង្ក្រាន្តកោះកេរ​​​​​” ក្នុងន័យអភិរក្ស​​ថែរក្សា​​ វប្បធម៌ ប្រពៃណី​​ ដ៏ផូរផង់របស់ដូនតាខ្មែរយេីង។
  សូមទស្សនានូវពិពណ៌វិវឌ្ឍនភាពនិមិត្តក្រុងស្រុកទាំង៨​ នៃខេត្តព្រះវិហារ និងទស្សនាទស្សនីយភាពសិល្បះបុរាណសម័យយ៉ាងសម្បូរបែបដែលចូលរួមពីតារាល្បីៗ​ ចាប់ពីថ្ងៃទី ១៤-១៥-១៦​ ខែមេសា​ ឆ្នាំ២០១៩​ នាបរិវេណរមណីដ្ឋានប្រាសាទកោះកេរ​​​​ ​នៅក្នុងឃុំស្រយង់ ស្រុកគូលែន​ ខេត្តព្រះវិហារ៕
អត្ថបទដែលជាប់ទាក់ទង