ផ្ទះលក់សាំងមួយកន្លែង ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲស្លាប់មនុស្សស្រីចំនួន០២នាក់ និងរបួសស្រ្តីពីរនាក់
ខេត្តមណ្ឌុលគីរីៈ វេលាម៉ោង១៩ៈ១៦នាទីថ្ងៃចន្ទ័១៤កើត
ខែផល្គុនឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ខែមិនាឆ្នាំ២០១៩
ផ្ទះលក់សាំងមួយកន្លែងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲស្លាប់មនុស្សស្រីចំនួន០២នាក់ និងរបួសស្រ្តីពីរនាក់។ នៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌុលគីរី ។
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌុលគីរីចំនួន០៨គ្រឿងមកពីគ្រប់ស្រុកជាប់ព្រុំប្រទល់ស្រុកពេជ្រាដា សហការស្នងការខេត្ត មកដល់ម៉ោង២០:១៨ នាទី ស្ថានការអគ្គីភ័យខាងលើនេះគ្រប់គ្រងបានទាំងស្រុកវិញហើយ។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ស្ថានភាពអគ្គីភ័យឆេះស្ថានីយ៍ ប្រេងសាំងនៅឃុំពូជ្រៃ សមត្ថកិច្ចអាចគ្រប់គ្រង សភាពការណ៏បានទាំងស្រុងហើយ ប៉ុន្តែជាអកុសក្មេងៗចំនួនពីរនាក់ បានស្លាប់ក្នុងហេតុការណ៍នេះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលកំពុងបញ្ជាផ្ទាល់ នៅកន្លែងកើតហេតុបាន ដឹកនាំកម្លាំងចម្រុះ បន្តពន្លត់រងើកភ្លើង ដែលនៅសេសសល់ នឹងរៀបចំសណ្តាប់ធ្នាប់កន្លែងកើតហេតុ ជៀសវាងមានអណ្តាតភ្លើងឆាបឆេះថែម៕